ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ភ្លក់​រសជាតិ Hennessy X.O Exclusive Collection ជាមួយនឹង​ការ​រចនា​ដប​ថ្មី​របស់ Tom Dixon

ភ្លក់​រសជាតិ Hennessy X.O Exclusive Collection ជាមួយនឹង​ការ​រចនា​ដប​ថ្មី​របស់ Tom Dixon

​ស្រា Hennessy X.O ត្រូវបាន​បង្កើតឡើង​ដោយ Maurice Hennessy នៅ​ឆ្នាំ ១៨៧០ សម្រាប់​ក្រុម​មិត្ត​ភ័​ក្ត​របស់លោក Hennessy X.O (“extra old”) បាន​បង្កើត​ការច្នៃប្រឌិត​រចនាបថ​ថ្មី​នៃ​ស្រា​កូ​ញាក់ ជា​ប្រភេទ​ស្រា​ដែលមាន​ភាពរឹងមាំ រសជាតិ​ខ្លាំង និង​ទុក​បានយូរ​។​
Hennessy X.O មាន​លក្ខណៈ​ប្លែក​គេ​ដោយសារ​ពណ៌​ដូច​ជ័រ​ឈើ ដែលជា​លទ្ធផល​នៃ​ដំណើរ​ការផលិត​ដែលមាន​រយៈពេល​យូរ​នៅក្នុង​ធុង​ដែល​ត្រូវបាន​ជ្រើសរើស​យ៉ាង​ពិសេស​។ ការ​លាយ​បញ្ចូល​គ្នា​នូវមុខ​ច្នៃ​ច្រើន​និង​ស៊ាំ​ញ៉ាំ​នៃ eaux de vie ប្រមាណ ១០០ ប្រភេទ Hennessy X.O បញ្ចេញ​រសជាតិ​របស់​វា​យឺតៗ ឈ្ងុយឆ្ងាញ់ រវាង ម្ទេស និង​ម្រេចខ្មៅ ដែល​បានធ្វើ​ឲ្យ​មាន​តុល្យភាព​ដោយ​ផ្លែឈើ​ស្ងួត និង​ផ្អែម​។ បើទោះជា Hennessy X.O ទទួលទាន​ទទេ ឬ​លាយ​ជាមួយ​ទឹកកក សូ​ដា ឬ​លាយ​ទឹក​ក៏ដោយ ក៏​នៅតែមាន​រសជាតិ​ឆ្ងាញ់​ដែរ​។​


Hennessy ប្រកាស​កិច្ចសហការ​របស់ខ្លួន​ជាមួយ​អ្នក​រចនា ដ៏​ល្បីល្បាញ​មួយរូប​សញ្ជាតិ​អង់គ្លេស គឺ​លោក Tom Dixon និង​ការ​រចនា​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ​សម្រាប់ Hennessy X.O, THE ORIGINAL​។​
​លោក Tom Dixon គឺជា​អ្នក​រចនា និង​ការផលិត​ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត និង​ទស្សនៈវិស័យ​នៃ “​ការធ្វើ​ឲ្យ​អនាគត​មាន​ពន្លឺ និង​ភាព​ប្រណីត​” បាន​ផលិត​សម្ភារ​ល្បីៗ​ជាច្រើន​ដូចជា ៖ Mirror Ball, Copper Shade, Beat Light និង Wingback Chair ជាដើម​។ សម្ភារ​ដែល​លោក​បាន​ច្នៃប្រឌិត​កំពុង​ត្រូវបានធ្វើ​សមូហកម្ម​ជា​អចិន្ត្រៃយ៍​ជុំវិញ​ពិភពលោក ដូចជា​នៅ សារមន្ទីរ Victoria & Albert នៅ​ទីក្រុង​ឡុង​ដុង សារមន្ទីរ​នៃ​សិល្បៈ​ទំនើប​ក្រុង​ញូយ៉ក និង​តូ​ក្យូ និង មណ្ឌល Beaubourg(Pompidou) នៅ​ទីក្រុង​ប៉ារីស​។ ជាមួយ​ពានរង្វាន់ និង​ការតែងតាំង​ទាំងឡាយ​របស់លោក ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ជា “​ការ​រចនា​ល្អ​បំផុត​ប្រចាំឆ្នាំ​” ប្រចាំ​សារមន្ទីរ​រចនា​។​
​លោក Tom Dixon “ ចំពោះ​ខ្ញុំ អ្នក​ច្នៃប្រឌិត​មួយរូប ត្រូវតែ​គិត​នូវ​អ្វីដែល​លើសពី “​ឥឡូវនេះ​” ហើយ​ស្វែងរក​ទំនាក់ទំនង​រវាង​ពិភព​ពីរ​ផ្សេងគ្នា​” លោក Dixon បាន​មានប្រសាសន៍​។ “​ខ្ញុំ​មើលឃើញ​នូវ​ភាពខុសគ្នា​ស្រឡះ​រវាង​វត្ថុ​ទំនើប និង​វត្ថុ​ដែល​ស្ថិតស្ថេរ​យូរអង្វែង​”​។ Hennessy X.O Exclusive Collection ដោយ Tom Dixon ជា​កិត្តិយស​ថ្មី​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​ស្រា​កូ​ញាក់ ខណៈ​កំពុង​រំកិល​សោភ័ណ​វិជ្ជា​របស់ខ្លួន​ទៅក្នុង​បទពិសោធន៍​ថ្មី​មួយទៀត​។​
Hennessy X.O ដោយ​លោក Tom Dixon កំណែប្រែ​ពិសេស​មួយ​នៃ​ដប​បែប​ប្រពៃណី carafe, Hennessy X.O Exclusive Collection ដោយ Tom Dixon គឺជា​ការសិក្សា​ដែល​ប្លែក​ពី​គេ និង​ល្អឥតខ្ចោះ អំពី ភ្លើង និង​វត្ថុ​ធាតុ ទ្រង់ទ្រាយ និង​ទីបញ្ចប់​។ ដប​ស្រា Hennessy X.O គឺជា​វត្ថុ​ដ៏​មានតម្លៃ​យូរអង្វែង​ដែល​ខ្ញុំ​ចង់​បង្កើតឡើង​នៅក្នុង​ភាពទំនើប​កម្ម ។​
The Exclusive Collection X.O carafe by Tom Dixon នៅ​រក្សា​លក្ខណៈ​ដើម ខណៈ​កំពុង​បង្ហាញ​ពី​បច្ចេកទេស​ទំនើប​ចុងក្រោយ​។ តាមរយៈ​ដំណើរការ​នៃ​ការធ្វើ​គំនូរ​វិចិត្រ លោក​បាន​បង្កើត​ចក្ខុវិស័យ​ច្បាស់លាស់​ចំពោះ eaux de vie ជាង ១០០ ប្រភេទ បង្កើតជា​ល្បាយ Hennessy X.O​។ ដូចគ្នា​នឹង​គំនូរ​វិចិត្រ​ដែរ ការ​ជះ​ត្រលប់​នៃ​ពន្លឺ​ជាច្រើន​ទៅលើ​មុខ​ច្នៃ​នៃ​ស្ពាន់ យោងទៅលើ​ប្រណីតភាព​នៃ​មុខកាត់​គ្រី​ស្តា​ល់​បង្ហាញ​ពី​វត្ថុ​ធាតុ​ដ៏​សម្បូរបែប និង​រសជាតិ​នៃ​ស្រា​កូ​ញាក់​ផ្ទាល់​។​
​លោក Dixon ឲ្យ​ដឹង​ទៀ​ថា របៀប​ធ្វើ​វត្ថុ​មានតម្លៃ​ផ្តុំគ្នា ជាពិសេស​គ្រី​ស្តា​ល់​នៅ​សារមន្ទីរ​ភូគព្ភសាស្ត្រ​ក្នុង​ទីក្រុង​ឡុង​ដុង​។ គឺ​ការ​រចនា​ដ៏​អស្ចារ្យ ជា​ដំណើរការ​ប្រកបដោយ​បទពិសោធន៍​។ នៅក្នុង​ដៃ​របស់​អ្នក​រចនា ដប​ស្រា Hennessy X.O គេ​នៅតែ​ងាយ​មើល​ស្គាល់  ទោះបីជា​មើលទៅ​ហាក់ដូច​ជាថ្មី​ទាំងស្រុង​ក៏ដោយ​។​
​ចំណែក​លោក Fabien Levieux ដែលជា​អ្នកតំណាង​របស់ Hennessy នៅក្នុង​សន្និសីទកាសែត  លោក​ក៏បាន​បង្ហាញ​ពី​មហិច្ឆតា និង​ការតាំង​ចិត្ត​សម្រាប់​ផលិតផល​ស្រា​កូ​ញាក់ Fabien កាលពីពេល​ថ្មីៗ​នេះ​បាន​ចូលរួម​ជាមួយ outstanding enthusiasm JAs HENNESSY & C° ក្នុងនាម​ជា Ambassadeur de la Maison Hennessy​។ ការលះបង់​របស់ Fabien ចំពោះ​ភាព​ឥតខ្ចោះ និង​ភាព​សមសួន​ឥឡូវនេះ​បានធ្វើ​ឲ្យ​លោក​មាន​ភាព​រីករាយ​ក្រៃលែង​ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍ អំពី​ជំនាញ​ដ៏​អស្ចារ្យ សមត្ថភាព​ដ៏​ជំនាញ និង​ទេពកោសល្យ​នៃ Maison Hennessy ដ៏​ល្បីល្បាញ​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ ៕ ដោយ ឈួន ​​​ឆា​ត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya