ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» Breaking News, ព័ត៌មានជាតិ » សព​ទារក​ម្នាក់​ត្រូវ​អ្នក​រើស​អេតចាយ​ប្រទះឃើញ​ក្បែរ​បង​សាលា​បឋម​បឹងត្របែក​

សព​ទារក​ម្នាក់​ត្រូវ​អ្នក​រើស​អេតចាយ​ប្រទះឃើញ​ក្បែរ​បង​សាលា​បឋម​បឹងត្របែក​

​ភ្នំពេញ ៖ សព​ទារក​គួ​អោយ​អាណិត​ម្នាក់​ត្រូវបាន​អ្នក​រើស​អេតចាយ​ប្រទះឃើញ​នៅក្នុង​ថង់​ខ្មៅ មួយ​ដែល​គេ​យកទៅ​បោះចោល​លើ​គំនរ​សំរាម មួយកន្លែង នៅ​ខាងលិច​សាលាបឋមសិក្សា​បឹង ត្របែក​ខាងកើត តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ កែង​និង​លូទឹកស្អុយ​ផ្លូវ​១០៥ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៤ ។​
​សព​ទារក​ដែល​ត្រូវបាន​គេ​យកមក​ប្លុង ចោល​ក្នុង​គំនរ​សំរាម​នេះ មាន​អាយុ ប្រហែលជា​៩​ខែ ហើយ​ទំនងជា​ត្រូវបាន គេ​យកមក​ប្លុង​ចោល​កាលពី​ថ្ងៃត្រង់​បន្ទាប់ពី​បង្កើត​រួច ។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពី​ស្ត្រី​រើស​អេតចាយ​២​នាក់ បាន​កកាយ​ថង់​ខ្មៅ​ចេញពី​គំនរ​សំរាម ដើម្បី​រក​របស់របរ​អេតចាយ ដែល​អាច​លក់បាន​កម្រៃ​ខ្លះ ហើយ​ត្រូវបាន​គេ​សន្និដ្ឋានថា ជា​សព​ទារក ដែល​ត្រូវបាន​ម្តាយបង្កើត​រួចហើយ និង​យកមក​បោះចោល​យ៉ាង​អាណោចអាធ័ម​បំផុត​។​
​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រហែលជា​អ្នក​យកមក​បោះចោល​គឺ​នៅ​ជិតៗ​នេះ ដោយ​សង្ស័យ​ពួកគេ​ស្នេហា​ក្បត់​ប្រពៃណី​លាក់បាំង​ពី​ឪពុកម្តាយ ទើបបានជា​បង្កើតកូន​មកហើយ​ដាច់ចិត្ត​ច្រ​ថង់​យកមក​ចោល​យ៉ាងនេះ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya