ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​១២​នាក់ បញ្ជូនទៅ​តុលាការ ​

ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ចំនួន​១២​នាក់ បញ្ជូនទៅ​តុលាការ ​

កំពង់ចាម​៖  ក្រោម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​ខេត្តកំពង់ចាម ទើប​ឡើងកាន់តំណែង កម្លាំង​នគរបាល នៃ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក ចាន់ ហោ អនុប្រធាន​ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ បាន​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ មួយកន្លែង ឃាត់ខ្លួន​មនុស្ស​១២​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួនធំ យកមក​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ចាម កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី​។​
​ប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៤ នៅ​ភូមិ​ព្រែក ឃុំ​ទ្រមូង ស្រុក​មេមត់ ខេត្តកំពង់ចាម​។​
​អនុប្រធាន ការិយាល័យ​កណ្តាល នគរបាល​ព្រហ្មទណ្ឌ លោក ចាន់ ហោ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម ក៏ដូចជា លោក ស្នងការរង ជឹម សេងហុង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ចាត់​បញ្ជា ឲ្យ​លោក ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បង្ក្រាប​សង្វៀន​បញ្ជល់មាន់ មួយកន្លែង ដែលមាន​ទីតាំង​ដូចខាងលើ ។ លោក ចាន់ ហោ បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​យើង បានធ្វើការ​ឃាត់ខ្លួន​អ្នកលេង​ល្បែង ភ្នាល់​ដាក់​លុយ​(​មាន់​ជល់​) និង​ល្បែង​អាប៉ោង​ផង​នោះ ចំនួន​១២​នាក់ សុទ្ធតែជា​បុរស ។ ជាមួយគ្នា​នោះ វត្ថុតាង​រួមមាន ហាន់​តោ​អាប៉ោង​១. មេអាប៉ោង​១ .​តុ ១. ជាល​ក្រុងមាន់​ចំនួន​១៥. ជញ្ជីង​១. និង​ម៉ូតូ​ចំនួន ៥៣​គ្រឿង ត្រូវបាន​នាំយកមក​ស្នងការដ្ឋាន ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​ទៅតាម​នីតិវិធី​៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya