ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មេការ​ក្រុមហ៊ុន​ចិន​ម្នាក់ ត្រូវ​បាញ់ប្រហារ ​

មេការ​ក្រុមហ៊ុន​ចិន​ម្នាក់ ត្រូវ​បាញ់ប្រហារ ​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​សមត្ថកិច្ច អះអាងថា ជា​មេការ ក្រុមហ៊ុន​ចិន​មួយ ត្រូវ​ក្រុមចោរប្លន់​២​នាក់ ចូលទៅ​បាញ់ប្រហារ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួចហើយ​ធ្វើ​សកម្មភាព​ប្លន់ យកលុយ​ជាង​៤០០០​ដុល្លារ​។ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ ពោលគឺ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​តែម្តង​។​
​អំពើ បាញ់ប្រហារ​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៩ មករា នៅមុខ​ក្រុមហ៊ុន​យាន​ជីន​ត្រេ​ដ ខេ​ម​បូ​ឌា ផ្លូវជាតិ​លេខ​៦ ក្រុម​៩ ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ​។​
ប្រភព​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ជីវ លឹម​ចូ​វ អាយុ​៣៥​ឆ្នាំ​ជា​ជនជាតិ​ចិន​បាន​រងរបួស​ចំ​ស្មា​១​គ្រាប់ និង​ថ្គាម​១​គ្រាប់​។​

ប្រភព​បន្តថា ដំបូង​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មក​ឈប់​ក្បែរ​ជន រងគ្រោះ​មួយសន្ទុះ ក៏​ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​ជនរងគ្រោះ ២ គ្រាប់​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​គេចខ្លួនបាត់​។​

​សេចក្តីរាយការណ៍ ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ក្រោយ​ការបាញ់ប្រហារ ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅវេលា​ម៉ោង ១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​។  សេចក្តីរាយការណ៍​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ ឈ្មោះ ជីវ លឹម​ហ៊ូ​វ អាយុ​៣៥​ឆ្នាំ ជា​ជន​ជាតិចិន មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ក្នុង​ក្រុមហ៊ុន យាន​ជីន​ត្រេ​ដ (​ខូ​អឹ​ល​ធី​ឌី​) ដោយ​ករណីនេះ​ជនរងគ្រោះ​បញ្ជាក់ប្រាប់​នគរបាល​ថា គាត់​បាន​បាត់​លុយ​អស់​៤​ពាន់​ដុល្លារ ដោយ​ពួក​ខ្មាន់កាំភ្លើង​ប្លន់​យកទៅ​។​
​នៅ​កន្លែងកើតហេតុ ប៉ូលិស​រកឃើញ​សំបក​គ្រាប់កាំភ្លើង K59 ចំនួន ២ សំបក​។ សមត្ថកិច្ច​មិនទាន់​បញ្ជាក់ថា ករណី​បាញ់ប្រហារ​នេះ កើតឡើង​ដោយ​មូលហេតុ​អ្វី​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​បានដាក់​ការសង្ស័យថា ជា​ករណី​គំនុំ​ច្រើនជាង​៕

ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya