ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ នៅក្នុងរោងចក្រ វ៉ានសេនខ្លូសស៊ីន ខេមបូឌា មានទី តាំងស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ កម្មការិនីចំនួន៨នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈឃើញមិត្តរួមការងារម្នាក់បានដួលសន្លប់មុនគេ ក្រោយពីកោសខ្យល់រួច ។
នៅមុនពេលកើតហេតុ កម្មករ កម្មការិនីជាង៥០០នាក់ បានកំពុងតែបំពេញការងារជាធម្មតា ស្រាប់តែមានកម្មការិនីម្នាក់មិនស្រួលខ្លួនក៏កោសខ្យល់ បន្ទាប់មកក៏មានអាការៈទាន់ដៃជើងហើយបានដួលសន្លប់តែម្តង។ បន្ទាប់មក ដោយអ្នករួមការងារជាមួយឃើញដូចនោះ ក៏ដួលសន្លប់ជាបន្តបន្ទាប់រហូតដល់៨នាក់ ភ្លាមៗនោះ រោងចក្រក៏បានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕