ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ​សុំច្បាប់​សង់ផ្ទះ​ល្វែង បែរជា​សង់​សណ្ឋាគារ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា

​សុំច្បាប់​សង់ផ្ទះ​ល្វែង បែរជា​សង់​សណ្ឋាគារ​អាជ្ញាធរ​ឆ្លើយ​ដាក់គ្នា

កំពង់ធំ ៖ សំណង់​មិន​ប្រក្រតី​មួយ បាន​សាង់សង់​បាន ៦០​ភាគរយ  ត្រូវបាន​គេ​សង្ស័យថា មានការ​ឃុ​ប ឃិត​គ្នា​ពី​សំណាក់​ជំនាញ​សុរិយោដី​ខេត្ត​អាជ្ញាធរ​មូលដ្ឋាន បិទ​ភ្នែក​បិទ​ចម្រុះ បន្លំ​ភ្នែក​ប្រជាពលរដ្ឋ ព្រមទាំង​ថ្នាក់ដឹកនាំ ខេត្ត​ក្រោមលេស​ច្បាប់​សាង់សង់ ផ្ទះល្វែង តែ​បែរជា​ត្រូវរ៉ូវ​គ្នា សាង់សង់​អាគារ​ធំ​៥​ជាន់ ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​។​
​លោក ចៅសង្កាត់ អាចារ្យ​លាក់ បាន​បញ្ជាក់ថា លោក​មានការ​ងឿងឆ្ងល់​ខ្លាំងណាស់ លិខិត​សុំ សាងសង់​ផ្ទះល្វែង តែ​ដល់​ធ្វើ​បែរជា​ធ្វើ​សណ្ឋាគារ​ទៅវិញ ចំណែក​លិខិត​ច្បាប់ សាងសង់ លោក​មិន​បានទទួល​ទេ ដោយសារតែ ស្មៀន​សង្កាត់​របស់លោក មិនបាន​ប្រគល់​ឲ្យ ។​
​លោក ឌិ​ត ធន ប្រធាន​មន្ទីរ​សុរិយោដី ខេត្តកំពង់ធំ បាន​ប្រាប់ថា លោក​មិន​បានដឹង​ពី​ការសាងសង់​សណ្ឋាគារ​ហ្នឹង​ទេ ដោយ​លោក​មិនបាន​អនុញ្ញាត​ទេ ចាំ​លោក​ឲ្យ​មន្ត្រី​របស់លោក ស្រាវជ្រាវ​ឯកសារ​បន្ថែម  ការឆ្លើយ​របស់លោក ឌិ​ត ធន បែន​នេះ​គឺជា​ចម្លើយ ឆ្លើយ​ឲ្យ​ផុត​តែ​ពី​មាត់ ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ  ដោយសារ​តែមាន​ហត្ថលេខា របស់លោក នៅក្នុង​ប្លង់​សាងសង់​នេះ ដែល​បង្ហាញ​ដោយ​ម្ចាស់​ទីតាំង​។​
​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​ប្រាប់ តាម​ទូរស័ព្ទ​ថា លោក​ពិតជា​មិនដឹង​អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​សំណង់​នេះ ចាំ​លោក​ឲ្យ​គេ​ស្រាវជ្រាវ  ( ចម្លើយ​របស់​ថ្នាក់​ដឹង​នាំ មួយណា ក៏​ដូច​មួយណា សុទ្ធតែ​គ្មាន​ភាព ទទួលខុសត្រូវ ឆ្លើយ​ឲ្យ​ផុត​តែ​ពី​មាត់ ក្នុងនាម​ជា​ម្ចាស់​ទឹកដី មន្ត្រី​ក្រោម​ឳ​វាទ ធ្វើការ​មិនចេះ សហការ ឬ​រាយការណ៍​ដាក់គ្នា​ទៅវិញទៅមក​)
​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងអំណរគុណ ចំពោះ​អ្នកសារព័ត៌មាន នៅក្នុង​ខេត្ត ដែល​បាន​ផ្តល់ព័ត៌មាន ពី​ថ្នាក់ក្រោម និង​ពី​សកម្មភាព​របស់​មន្ត្រី​ថ្នាក់ក្រោម ដែល​បាន ឃុបឃិត​គ្នា លួចលាក់ បិទ បាំង​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​លោក​អភិបាលខេត្ត​អះអាងថា នឹង​ចាត់វិធានការ ជាបន្ទាន់​ដើម្បី​ឲ្យ​ជំនាញ​សើរើ​នូវ​ច្បាប់ និង​ឯកសារ​ការ​សាង សង់​ដោយ​ខុសពី​ការស្នើសុំ​នោះ ។​
​លោក លឹម ស៊ុន​ប៊ុន​ហុង ជា​វេជ្ជបណ្ឌិត មន្ទីរពេទ្យ​កំពង់ធំ និង​ជា​ម្ចាស់​សំណង់ អាគារ​នេះ​ថា លោក បាន​សុំច្បាប់​សង់ផ្ទះ​ល្វែង​មែន តែ​ជាងគេ​កែកុន​យ៉ាងម៉េចៗ ខ្ញុំ​មិនដឹង​តាមតែ​បច្ចេកទេស​របស់​ជាង​នោះទេ​។ ចំណែក  ឳ​ពុក​ក្មេក លោក លឹម ស៊ុន​ប៊ុន​ហុង បាន​និយាយ​យ៉ាង​តឹងសរសៃក ដាក់​អ្នកព័ត៌មាន​ថា ខ្ញុំ​មាន​លុយ ចង់ សាងសង់​យ៉ាងម៉េច​ក៏បាន ចង់​ដាក់​ជណ្តើរយន្ត​ប៉ុន្មាន​ក៏បាន ហើយ​ដ៏​រាប​ណា ខ្ញុំ​សាងសង់​មិនទាន់រួច ហើយ មិនទាន់​ដាក់​ស្លាក ជា​សណ្ឋាគារ ឬ​ផ្ទះសំណាក់ លោក​ឯង​គ្នាន​សិទ្ធិ​ក្នុងការ ចោទប្រកាន់​ខ្ញុំ​ថា​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ទេ សម័យនេះ​សង់​អ្វី​ក៏បាន បើ​ខ្ញុំ​សាងសង់​រួច បើ​ខ្ញុំ​ធ្វើ​សណ្ឋាគារ ខ្ញុំ​សុំច្បាប់​ទៀត​ទៅ មានរឿង​អ្វី​ត្រូវ​ខុស ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ការសាងសង់​នេះ មិនទាន់មាន​ច្បាប់​នៅឡើយ​ទេ  និង​មាន​ការមិន ប្រក្រតី ក្នុងការ​លួចលាក់​បាំង​ភ្នែក សាងសង់ ជា​សណ្ឋាគារ តែ​ប្រើ​រូប​ភាពជា ផ្ទះល្វែង ដើម្បី​ចាយ​ថវិការ​តិច  ក្នុងនោះដែរ ក៏មាន​ពត៌មាន មាត់ចាប មាត់​ព្រាប​ថា ម្ចាស់​សំណង​បាន​បង់ ១ ម៉ឺន​ដុល្លារ ឲ្យ​ទៅ​ជំនាញ សុរិយោដី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា គ្មាន​នរណាម្នាក់​ស្គាល់​បុរស​ទំនើង​រូបនេះ​ទេ ប៉ុន្តែ​គេ​សង្ស័យថា ជា​អ្នកបើកបរ​រថយន្តឈ្នួល ហើយ​នៅលើ​រថយន្ត​ខាងមុខ​មាន​ពាក់​ស្លាក់ អ​.​ហ ទៀតផង ដូច្នេះហើយ​បានជា​ធ្វើ​ឬ​ក​ពាម​ក​សម្លុត​គេឯង​យ៉ាង​ដូច្នេះ​៕ ដោយ  ប៊ុន  រដ្ឋា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya