ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​ប៉ូលិស​សេដ្ឋកិច្ច ខេត្ដ​កំពត​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​គេចពន្ធ​

មេ​ប៉ូលិស​សេដ្ឋកិច្ច ខេត្ដ​កំពត​សប្បាយ​កើប​លុយ​ពី​ឈ្មួញ​គេចពន្ធ​

កំពត​៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ប៉ុស្ដិ៍​កុងត្រូលជជុះ​របស់​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត រីក​ដូច​ផ្សិត​ដើម្បី​ចាប់​រថយន្ដ​ដឹក​ប្រេង​គេចពន្ធ​មកពី​ប្រទេស វៀតណាម​ឲ្យ​ចូល​បង់លុយ​របៀប​អនាធិបតេយ្យ​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ូលិស​សេដ្ឋកិច្ច​ខេត្ដ​កំពត ក៏បាន​បើករថយន្ដ​ប្រដេញ និង​កៀង​រថយន្ដ​ដឹក​ប្រេង​គេចពន្ធ​អោយចូល​បង់លុយ​យ៉ាង​ប្រសេចប្រសាច មើលទៅ​គួរ​ឲ្យ​ទើសភ្នែក​ក្រៃលែង ជាពិសេស ការ​ប្រដេញ​គ្នា​នេះ​អាច​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​ជាតិ​ផងដែរ ។​

​ប្រជាពលរដ្ឋ​និយាយថា លោក ហ៊ីង ប៊ុន ឈឿន ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​កំពត កំពុងតែ​សកម្ម​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្ដ​កំពត ជាពិសេស ទំនិញគេចពន្ធ និង​ប្រេងឥន្ធនៈ​គេចពន្ធ ដោយ​ពង្រាយ​មន្ដ្រី​ជំនិត​របស់ខ្លួន​ដាក់​ប៉ុស្ដិ៍​កុងត្រូលជជុះ​តាមផ្លូវ សំខាន់ៗ​ក្នុង​ខេត្ដ​កំពត​។ រថយន្ដ​ដឹកទំនិញ​គ្រប់​ប្រភេទ​រួមទាំង​រថយន្ដ​ដឹក​ប្រេង​គេចពន្ធ តម្រង់​ជួរ​គ្នា​ចូល​បង់លុយ​ឲ្យ​ប៉ុស្ដិ៍​កុងត្រូលជជុះ​របស់លោក ហ៊ីង ប៊ុន ឈឿន យ៉ាង​ចំហ​។ ប្រជាពលរដ្ឋ​បានឃើញ​សកម្មភាព​ប្រដេញ​រថយន្ត​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ ដែល​បាន​បើករថយន្ត​ផ្ដាច់​ព្រលឹង មិន​គិតពី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ធ្វើដំណើរ​តាមផ្លូវ​នោះទេ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា តាម​ច្រករបៀង​ស្រុក​កំពង់ត្រាច អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ដូចជា ប្រេងឥន្ធនៈ ជ្រូក មាន់ ទា ត្រី និង​ស៊ុត ត្រូវ​ចូល​បង់លុយ​ឲ្យ​មន្ដ្រីនគរបាល​របស់លោក ហ៊ីង ប៊ុន ឈឿន ជាប្រចាំ​។ ចំណែក​ពួក​ឈ្មួញ​រកស៊ី​នាំ​ទំនិញគេចពន្ធ​ធំៗ​ត្រូវ​លោក ហ៊ីង ប៊ុន ឈឿន ចេញមុខ​ក្ដោប​ក្ដាប់​យក​ដោយ​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​បែក​ទឹក​លុយ​។ បើ​យោងតាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ទៀតថា លោក ហ៊ីង ប៊ុន ឈឿន បានដាក់​កូនចៅ​តាម​ដងផ្លូវ​យូរ​ឆ្នាំ​មកហើយ ដើម្បី​ឲ្យ​កូនចៅ​រក​ចំណូល​ជា​រៀងរាល់ខែ សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បើ​កូនចៅ​ណា​រកលុយ​មិនបាន​បង់​ត្រូវ​លោក​ហ៊ីង ប៊ុន​ឈឿន ដក​មកអោយ​អង្គុយ​មើល​កាសែត​នៅ​ការិយាល័យ​យ៉ាង​រំភើយ​។  អញ្ចឹង​បានជា​កូនចៅ​របស់លោក​ហ៊ីង ប៊ុន​ឈឿន​ខំប្រឹង​រក​ចំណូល​បង់អោ​យ​មេ​ទាំងយប់​ទាំង​ថ្ងៃ​មិនបាន​ដេក​ពួន​ឡើយ​។​

​ឈ្មួញ​រកស៊ី​មួយចំនួន​នាំគ្នា​និយាយ​រិះគន់​ប៉ូលិស​សេ​ដ្ធ​កិច្ច​ខេត្តកំពត​ថា​ជា​ប៉ូលិស​ច្របាច់ក​ឈ្មួញ​រកប្រាក់​ចំណូល​បង់អោ​យ​មេ​។ លោក​ហ៊ីង ប៊ុន​ឈឿន ប្រធានការិយាល័យ​សេ​ដ្ធ​កិច្ច​ខេត្តកំពត​បាន​ប្រើ​កូនចៅ​ដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង ទី​១- នៅ​ចំណុច​ត្រពាំង​ល្ពៅ​ស្រុក​ទឹកឈូ ទី​២-  ព្រែក​ចាក​ស្ថិតនៅ​ស្រុក​កំពង់ត្រាច  ទី​៣-​តំបន់​កោះស្លា​ស្រុក​ឈូក ទី​៤-​ស្រុក​បន្ទាយមាស ទី​៥-​នៅ​ស្រុក​អង្គរជ័យ ដែល​ខំប្រឹង​ប្រមូលយក​ទៅអោយ​លោក​ហ៊ីង ប៊ុន​ឈឿន​ជា​រៀងរាល់ខែ បើ​បង់​មិន​គ្រប់​តាម​ផែនការ​ទេ​ត្រូវតែ​ដូរ​មកអោយ​អង្គុយ​មើល​កាសែត ធ្វើ​ឲ្យ​ពួកគេ​រកតែ​លុយ​ផឹក​កាហ្វេ​មិនបាន​ផង​។ ការលើកឡើង​របស់​ឈ្មួញ​និង​ប្រជាពលរដ្ឋ​ខាងលើនេះ កាសែត​អរិយធម៌ មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ហ៊ីង ប៊ុន​ឈឿន បានទេ កាល​ម្សិលមិញ​៕ ដោយ​៖ គង់ សម្បត្តិ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya