ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​របួស​៥​នាក់​ ​

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​របួស​៥​នាក់​ ​

ភ្នំពេញ​៖​មនុស្ស​៥​នាក់ រងរបួស​ធ្ងន់​ស្រាល ដោយសារ​ម៉ូតូ​២​គ្រឿង​បាន​ជិះ​ប​ញ្ជ្រ​សទិស ខ្វះ​ការប្រុងប្រយ័ត្ន កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ លេខ​៤ ក្នុងភូមិ​អូរ​ឌឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​បង្ក​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-8950 អ្នកបើកបរ​មានឈ្មោះ ចិត្ត រតនា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មានមុខ​របរ ជា​កម្មករ​រោងចក្រ រងរបួស​បែក​លើ​ផ្ទៃមុខ​និង​អ្នករួមដំណើរ​មាន ឈ្មោះ ប៉េង​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​រោងចក្រ អ្នក​ទាំងពីរ ស្នាក់​នៅក្នុង ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់​ល្វា ឃុំ​ស៊ីធ​កណ្តាល ស្រុក​ខ្សាច់កណ្តាល​ខេ​ត្ក​កណ្តាល រីឯ​ម៉ូតូ​រងគ្រោះ​ម៉ាក ស្មាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-7167 អ្នកបើកបរ​មានឈ្មោះ អែល ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​អ្នករួមដំណើរ​ទី​១ ឈ្មោះ អឹម វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​និង​ទី​២​ឈ្មោះ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំងបី រស់នៅ ភូមិ​ព្រៃ​រំដួល​សង្កាត់​សោ្ន ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​ស្រាល​។​
​នគរបាល​បាន​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​ជនរងគ្រោះ​ជិះ​គ្នា​៣​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ មួយគ្រឿង ជិះ​គ្នា​២​នាក់​បើក​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ចង្កូត​បុក​គ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ អ្នកជិះ​ម៉ូតូ​ទាំងអស់​ខ្ទាត ចេញពី​ម៉ូតូ​ដេក​សន្លប់​នៅ ថ្នល់​។​ភ្លាមៗ​នោះ​នគរបាល មូលដ្ឋាន​បាន​ចុះទៅ​ដល់​រួច​ក៏បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​នៃ​កងពលតូច​លេខ​៧០​ដឹកយក​ទៅកាន់​មន្ទីរ​ព្រះកុសុមៈ​ហៅ​មន្ទីរពេទ្យ​លោកសង្ឃ ដើម្បី​ជួយសង្គ្រោះ អាយុជីវិត​បន្ទាន់ ។​
​បច្ចុប្បន្ន ម៉ូតូ​ទាំងពីរ​គ្រឿង ត្រូវ​នគរបាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា ក្រោយ​ទៅតាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ នាយ​ស្មាន​ឡេះ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya