ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សព​បុរស​ម្នាក់ ក្នុង​ទឹកស្ទឹង​សង្កែ​ ​

ប្រទះឃើញ​សព​បុរស​ម្នាក់ ក្នុង​ទឹកស្ទឹង​សង្កែ​ ​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លាប់​ក្នុង​ទឹកស្ទឹង​សង្កែ ដោយ​ដឹងថា បុរសរងគ្រោះ​ជា​ជន​ប្រមឹក​អនាថា កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៤ មុខ​ស្នងការដ្ឋាន​នគរបាល​ចាស់ ឋិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​
​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយប្រាប់​ឲ្យ​ដឹង ថា បុរសរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ យី​គ អាយុ​៤៥​ឆ្នាំមាន​ប្រពន្ធ​ឈ្មោះ​ច្រិ​ប អាយុ​៤៣​ឆ្នាំ មានកូន​ស្រី​ម្នាក់​អាយុ​ជាង​១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ តែងតែ​ដេក​នៅលើ​ចិញ្ចើមផ្លូវ​សួនច្បារ​មាត់​ស្ទឹង ។ កាលពី​ម៉ោង​៣​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ បុរសរងគ្រោះ​បាន​ចុះទៅ​ងូតទឹក​ស្ទឹង​ក្បែរ​អ្នក​បង់សំណាញ់ ក្រោយមក​ក៏​បាត់​ជនរងគ្រោះ​ឃើញតែ​ខោអាវ​នៅលើ​គោក រួច​ក៏​ភ្ញាក់ផ្អើល​នាំគ្នា​ជួយ​រាវរក តែ​រក​មិនឃើញ​។
​លោក  ឡា​ច ប្រុស នាយការិយាល័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ យី គ ពិតជា​លង់ទឹក​ស្លាប់ ដោយមាន​ជំងឺ​ជាប់​ខ្លួន ។ បើតាម​ការស្រាវជ្រាវ​ជ​ន​រងគ្រោះ​មុន​ចុះ​មុជ​ទឹកបាន​កោសខ្យល់ ហើយ​មិនទាន់​យក​ប្រេងកូឡា​សង​អ្នកជិតខាង​វិញ​ផង ។ ចំណែក​ស្នាម​ឈាម​ចេញ​ពីលើ​ថ្ងាស វា​អាច​បណ្តាលមកពី​ពេល​លង់ទឹក​ដួល​ផ្កាប់មុខ​បោក ឬ ជង់​នឹង​វត្ថុ​រឹង ឬក៏​ទឹក​ហូរ​នាំ​បោក​នឹង​ថ្ម​គល់ស្ពាន ដូច្នេះ​មិនមែន​ករណី​ឃាតកម្ម​អ្វី​ផ្សេង​នោះទេ ៕​ដោយ​៖ ព្រហ្ម វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya