ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​កាំ​កុង ត្រូល​ប៉ោយប៉ែត កូនចៅ​រិះគន់​៖ អសកម្ម​តែ​ល្មោភ​លាភ សក្ការៈ​ ​

មេ​កាំ​កុង ត្រូល​ប៉ោយប៉ែត កូនចៅ​រិះគន់​៖ អសកម្ម​តែ​ល្មោភ​លាភ សក្ការៈ​ ​

ប៉ោយប៉ែត​៖ លោក​អ៊ុត សុភាព ប្រធាន​កាំ កុងត្រូល ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវបាន​មន្ត្រីក្រោមឱវាទ​រិះគន់​ពី​ភាព​អសកម្ម និង​អំពើពុករលួយ​ឃុបឃិត​ជាមួយ​ឈ្មួញ និង​ធ្វើបាប មន្ត្រី​ថ្នាក់ក្រោម​ក្នុង​អង្គភាព​ជាដើម ។
​គេ​ប្រាប់ថា លោក អ៊ុត​សុភាព បាន​ឡើងកាន់តំណែង ជា​ប្រធាន​ស្នាក់ ការ​កាំកុងត្រូល​ច្រក​ប៉ោយប៉ែត ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​លោក អាចបង្កើត​ឱ្យមាន​ភាព អសកម្ម​និង​ទង្វើ​ខុសឆ្គង​ជាច្រើន ក្នុង ការ​គាប​ជម្រិត​ប្រជាពលរដ្ឋ អ្នករកស៊ី អូស​រទេះដឹក​ទំនិញ​ឱ្យ​បង់លុយ​តាមតែ ទំនើងចិត្ត ក៏ដូចជា​ការឃុបឃិត​ឱ្យ ឈ្មួញ​នាំ​ទំនិញ​ដោយ​គ្មាន​ការត្រួត ពិនិត្យ ។​គួររំលឹកថាៈ​កាលពីពេល​ថ្មីៗ​នេះ​ក៏មាន​ការផ្ទុះ​នូវ​បាតុភាព ដ៏​ធំ​មួយ​ពាក់ព័ន្ធ​នឹង​ករណី ដែល​លោក អ៊ុត​សុភាព​បាន​កាត់​ប្រាក់ឧបត្ថម្ភ​របប​លើកទឹកចិត្ត ដែល​រដ្ឋាភិបាល​ផ្តល់ឱ្យ​មន្ត្រី​កាំកុងត្រូល​បែរ​លោក​ប្រមូល​លុយ​ពី​ខ្ទង់​នេះ រាប់សិប​លាន​រៀល សម្រាប់​យកទៅ​ទប់​តំណែង​របស់ខ្លួន​ទៅវិញ​។​មានការ​លើកឡើង​ផងដែរ​ថា​កាលណោះ​មន្ត្រី​ម្នាក់ ឈ្មោះ​វ៉ា ភ័​ត្រា ដែលជា​មន្ត្រី​កាំកុងត្រូល​ទទួលបន្ទុក​ការងារ​ស្ថិតិ​ប្រចាំ​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ​ត្រូវបាន​លោក​អ៊ុត សុភាព កាត់​ប្រាក់ ឧបត្ថម្ភ​របប​លើកទឹកចិត្ត​តាំងពី​ខែ មករា​ដល់​ខែសីហា មាន​ចំនួន ៨​ខែ ដោយ​ក្នុង​មួយខែៗ ប្រាក់​លើក ទឹកចិត្ត​នេះ​ត្រូវ​បើក​បាន​ជាង​៤០​ម៉ឺន​រៀល​។​
​ជាមួយគ្នានេះដែរ​ក៏ មាន​មន្ត្រី​ដទៃទៀត​បាន​រង​នូវ​ការ​កាត់​ប្រាក់ឧបត្ថម្ភ និង​ការ​កាត់លុយ​របប​លើកទឹកចិត្ត​ស្រដៀង និង​លោក​វ៉ា ភ​ត្រា័ បើ​គិត​ទៅ​គ្រាន់តែ​លោក អ៊ុត សុភាព កេងប្រវ័ញ្ច​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ក្នុង​១​ខែៗ មាន​ចំនួន​រាប់សិប​លាន​រៀល ឯណោះ​អាច​ចាត់ទុកជា​អំពើពុករលួយ កំរិត ខ្ពស់ ផ្គើន​ទៅនឹង​គោលការណ៍​កែទម្រង់​របស់​រាជរដ្ឋាភិបាល ។ លើសពីនេះទៅទៀត លោក​អ៊ុត សុភាព​ក៏បាន​ចាត់តាំង​ឱ្យ​មន្ត្រីក្រោមឱវាទ គាប​ជំរិត កម្មករ​និង​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លង កាត់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ជាប់​ជា ប្រចាំ​យកទៅ​បំរើ​ផលប្រយោជន៍​ផ្ទាល់ ខ្លួន មិន​គិតពី​សេចក្តី​សុខទុក្ខ លំបាក​របស់​កម្មករ​ក្រីក្រ និង​ក្រុម​ឈ្មួញ​តូច តាច ដែល​ខំ​រកស៊ី​បាន​ចំណូល​តិចតួច​សំរាប់​មួយថ្ងៃ ចិញ្ចឹម​ក្រពះ​តែមួយ​ថ្ងៃ នោះទេ ។
​លោក​អ៊ុត សុភាព​ក៏​ធ្លាប់​ត្រូវបាន​ក្រុម​មន្ត្រីក្រោមឱវាទ​រិះគន់​អំពី​ការ​តឺ​នុយ​ចូលទៅ​ក្លឹប​កំសាន្ត​ឬ​កាស៊ីណូ នៅ​ក្រុង​ប៉ោយប៉ែត ច្រើនជាង​ការចូល ប៊ុ​យ​រ៉ូ​ធ្វើ​ការដែល​គេ​មិន​ច្បាស់​ទេ​ថា លោក​អ៊ុត សុភាព​ទៅ​ជួប​ជាមួយ​ម៉ូយ​ដុំ​ឬ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ជជែក គ្នា​លើ​ការបង់​សេវា ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប​ការ​នាំចូល​ទំនិញ ខុសច្បាប់ ខូចគុណភាព ឬ​ទៅ​ចូល​លេងល្បែង នោះឡើយ​។​ក្នុងនាម​ជា​ប្រធាន​ស្នាក់ ការ​កាំកុងត្រូល ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​លោក​អ៊ុត សុភាព បានធ្វើ អ្វីៗ តាមតែ​ទំនើងចិត្ត មិនដែល​ខ្វល់ខ្វាយ​ពី​ការព្រមាន របស់​អង្គភាព​ប្រ ឆាំង​អំពើពុករលួយ​នោះទេ ។​
​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញចូល​កម្ពុជា​-​ថៃ​ទាំង​តូច​ទាំង​ធំ ក៏ដូចជា​ក្រុម កម្មករ​អូស​រទេះ ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បានស្នើ​ឱ្យ​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គួរតែ​ធ្វើការ​ផ្លាស់ប្តូ​រលោក​អ៊ុត សុភាព ពី​ប្រធាន​ស្នាក់ការ​កាំកុងត្រូល ឱ្យបាន​ឆាប់រហ័ស បំផុត​និង​ដាក់ជំនួស​ដោយ​មន្ត្រី​ថ្មី​ដែល មាន​សមត្ថ​ភាពជា​អ្នកដឹកនាំ​ពិតប្រាកដ​ដើម្បី​ធ្វើការ​កែទម្រង់​ឱ្យ​សមស្រប​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល ក្នុង​អាណត្តិ​ថ្មី​នេះ​។ កាសែត​អរិយធម៌​មិនអាច​ទំនាក់ទំនង​លោក អ៊ុត សុភាព សុំ​ការបកស្រាយ​បានទេ កាលពី​ម្សិលមិញ ៕ ដោយ​៖ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya