ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ​ត្រពាំង​ផ្លុ​ង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​

មេ​គយ​ត្រពាំង​ផ្លុ​ង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​

ភ្នំពេញ​៖ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា លោក វ៉ូ វណ្ណា​បាន​ចាត់តាំង​មនុស្ស​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​ផ្នែក​ត្រួតពិនិត្យ​ទំនិញ​និង​ការបំពេញ​ឯកសារ​សម្រាប់​បង់ពន្ធ​ដែល​មុនពេល​មានការ​រឹតបន្តឹង​ទំនិញ​គ្រប់​ប្រភេទ​ដូចជា​គ្រឿងសំណង់​គ្រឿង​អេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿង​ចាប់ហួយ​និង​ប្រភេទ​ទំនិញ​វិនិយោគ​ដែល​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ​ត្រូវបាន​នាំចូល​យ៉ាង​អនាធិបតេយ្យ​ដែល​ប្រភេទ​ទំនិញ​ខ្លះ​បង់ពន្ធ​មិន​ដល់​១៥​ភាគរយ​ផង​ទេ​។​
​រហូតមកដល់​ពេលដែល​អគ្គនាយក​គយ​និង​រដ្ឋាករ​បាន​ណែនាំ​ឲ្យ​ជំនាញ​គយ​នៅតាម​ច្រកព្រំដែន​ទាំងអស់​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ ក៏​លោក វ៉ូ វណ្ណា​នៅតែ​មានឱកាស​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ​ដដែល ដូចជា​រថយន្ត​យី​ឌុប​មួយគ្រឿង​ដែល​ត្រូវ​បង់ពន្ធ​រាប់សិប​លាន​រៀល លោក វ៉ូ វណ្ណា​ជួយ​សម្របសម្រួល​លួច​បន្លំ​ពន្ធ​ឃុបឃិត​ឲ្យ​ឈ្មួញ​បង់ពន្ធ​យ៉ាងច្រើន​ត្រឹមតែ​៥០​ភាគរយ​ប៉ុណ្ណោះ​ឬ​ប្រហាក់ប្រហែល​៥​លាន​រៀល​សឹង​ថា​មួយ​រថយន្ត​យី​ឌុប​បង់ពន្ធ​តិច​បំផុត​។​
​គេ​បន្តថា លោក វ៉ូ វណ្ណា​ក៏បាន​ចាត់តាំង​មន្ត្រី​ឲ្យ​ចុះទៅ​កាន់​បា​រ៉ា​ស់​ឈរជើង​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍​ចាំ​កោសរូស​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​សម្រាប់​ការ​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម ឬ​ការទិញ​ទំនិញ​បន្តិចបន្តួច​ដាក់​តាម​ខ្លួន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​វិញ​ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​។ នៅ​ចំណុច​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​មាន​ភាពអនាធិបតេយ្យ​នៃ​ការនាំចេញ​ឈើ​ខុសច្បាប់​តាម​ច្រករបៀង​ក្បែរៗ​នោះ​ស្ថិតក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់លោក វ៉ូ វណ្ណា​ហើយ​ពេលខ្លះទៀត​ក៏មាន​ការនាំចេញ​ឈើ​ប្រណីត​ទៅតាម​ច្រក​អន្តរជាតិ​ដោយមាន​ការ​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​សមត្ថកិច្ច​ព្រំដែន​របស់​វៀតណាម​មិនដែល​មាន​ផល​រមាស់​អ្វី​ទេ ក៏​ព្រោះតែ​លោក វ៉ូ វណ្ណា​គឺជា​អ្នក​បោះ​មេ​ប្រចាំ​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​។​
​អគ្គនាយក​គយ​និង​រដ្ឋាករ​ធ្លាប់បាន​ដាក់ចេញ​នូវ​គោលការណ៍​ប្តូរ​វេន​សម្រាប់​មន្ត្រី​គយ​ប្រចាំការ​តាម​ប៉ុស្តិ៍​និង​ច្រក​អន្តរជាតិ​នានា​ដែល​មិន​ឲ្យ​លើសពី​២​អាណត្តិ​នោះទេ ត្រូវ​ចាប់ឆ្នោត​ផ្លាស់​វេន​ប៉ុន្តែ​សម្រាប់​លោក វ៉ូ វណ្ណា​បែរជា​មានអំណាច​កាន់តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង​យូរ​ជាងគេ​ទី​ដែលមាន​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​មកពី​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​និង​ការនាំចេញ​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ។ លោក វ៉ូ វណ្ណា​បាន​ជួយ​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​មកពី​វៀតណាម​តាមតែ​អំពើ​ចិត្ត​ហើយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​ចុះទៅ​ឈរជើង​នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នោះ បើ​មិនចេះ​រណប​លោក វ៉ូ​វណ្ណា​ទេ​ច្បាស់​ជា​គ្មាន​របប​ឬ​លុយ​ផ្ញើមក​ប្រពន្ធ​កូន​នៅផ្ទះ​នោះទេ​។​
ជាធម្មតា​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​មាន​សភាព​ស្ងប់ស្ងាត់​នៅពេល​ថ្ងៃ​គឺមាន​តែ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ហើយ​ក៏មាន​ការនាំ​ទំនិញ​តាម​ម៉ូតូ​ឬ​ដឹក​តាម​រទេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​ប៉ុន្តែ​នៅពេល​យប់ គេ​សង្កេតឃើញ​រថយន្ត​យី​ឌុប​ទាំង​ខ្សែៗ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​យ៉ាង​សុខ​ស្រួល​គ្មាន​ការត្រួតពិនិត្យ​នោះទេ​។ នេះ​មកពី​ពួកគេ​បាន ស៊ិសស៊ុស​គ្នា​មុននឹង​ចេញដំណើរ​។​
​គេ​ចង់ឃើញ​អគ្គនាយក​គយ​និង​រដ្ឋាករ​ធ្វើការ​ផ្លាស់ប្តូរ​តំណែង​លោក វ៉ូ​វណ្ណា ចេញពី​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​ហើយ​ដាក់ជំនួស​ដោយ​មន្ត្រី​គយ​ដែល​ស្អាតស្អំ ទើប​គេ​សង្ឃឹមថា​អាច​នឹង​ជួយ​បង្កើន​ចំណូល​ថវិកាជាតិ​ទៅតាម​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​បាន​។ ក្នុង​អំណាច​ជា​មេ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ជាច្រើន​អាណត្តិ​កន្លងមកនេះ លោក វ៉ូ វណ្ណា​អាច​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​មានទ្រព្យ​សម្បត្តិ​ផ្ទះ​វីឡា ដីធ្លី​ច្រើន​ហូរហៀរ លុយ​ចាយ​មិន​ខ្វះ​កើតឡើង​ដោយសារតែ​គំនិត​ស្រេកឃ្លាន​អំពើពុករលួយ​។ ដូច្នេះ​សូម​ឲ្យ​លោក ឱម យ៉ិនទៀង ពិនិត្យមើល​ភាពមានបាន​របស់លោក វ៉ូ​វណ្ណា ឡើងវិញ​ផង​ព្រោះ​ថាបើ​គិតពី​ប្រាក់ខែ​ដ៏​តិចតួច​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង បូករួម​ជាមួយ​ប្រាក់​លើកទឹកចិត្ត​ឬ​ប្រាក់​អប្បហារ​ផ្សេងៗ លោក វ៉ូ វណ្ណា​មិនអាច​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​បែបនេះ​បានទេ​៕ ដោយ​៖ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya