ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសព ចងកសម្លាប់ខ្លួន ស្ពានព្រែកតាថឹង ស្រុកចិត្របុរី នៅក្រចេះ

ប្រទះឃើញសាកសព ចងកសម្លាប់ខ្លួន ស្ពានព្រែកតាថឹង ស្រុកចិត្របុរី នៅក្រចេះ

(ក្រចេះ)៖  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ ប្រទះឃើញសពជនបរទេសម្នាក់ ចងកសម្លាប់ខ្លួន នៅស្ពានព្រែកតាថឹង ត្រូវបានភ្ញាក់ផ្អើល ដល់ពលរដ្ឋចោមរោម មើលយ៉ាងច្រើនកោះករ។ ហេតុការណ៍នេះ ត្រូវគេប្រទះឃើញ នៅនឹងស្ពានព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនបរទេសម្នាក់នេះ ពួកគាត់តែងតែឃើញបុរសរូបនេះ ជិះកង់ ឆ្លងកាត់ស្ពាននេះ រៀងរាល់ថ្ងៃជួនពេលល្ងាច ជួន ពេលព្រឹក តែថ្ងៃនេះត្រូវបានគេប្រទះឃើញ សពចងកសម្លាប់ខ្លួន នឹងស្ពានដោយទុកកង់ចោលនៅលើស្ពាន។

យោងតាមរបាយការណ៍នគរបាលខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា សាកសពឈ្មោះ ប៉ាប់ ប៉ាឡូ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ អាហ្សង់ទីន ជាគ្រូបង្រៀនភាសារអង់គ្លេសស្ម័គ្រចិត្ត នៅក្នុងខេត្តក្រចេះ។

តាមរបាយការណ៍នគរបាល បានពិនិត្យសាកសព ហើយសន្និដ្ឋានថា ជាអំពើអត្តឃាត (ចងក) ប្រាកដមែន ហើយបច្ចប្បន្ននេះ នគរបាលបានយកសពមករក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរៀបចំបែបបទ តាមនិតិវិធីបញ្ជូនមកនាយកដ្ឋានបច្ចេកទេស យកទៅតម្គល់ទុក នៅទូរក្លាសេ មន្ទីរពេទ្យរុស្សី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya