ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមហ៊ុន​ចិន បូម​យក​រ៉ែ​មាស ក្រោម​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​ទន្លេសេសាន​យ៉ាង​អនាធិបតេយ្យ​ ​

ក្រុមហ៊ុន​ចិន បូម​យក​រ៉ែ​មាស ក្រោម​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​ទន្លេសេសាន​យ៉ាង​អនាធិបតេយ្យ​ ​

រតនគិរី​៖ បើទោះបី​ជាមាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ជាច្រើន​ភូមិ​ទទូច​ឲ្យ​ប​ពា្ឈ​ប់​សកម្មភាព​បូម​យក​រ៉ែ​មាស របស់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​ទន្លេសេសាន​ក្ដី ក៏​រហូតមក​ដល់ពេលនេះ គេ​នៅតែ​កត់សម្គាល់​ឃើញថា ការ​បូម​យក​រ៉ែ​នៅតែ​បន្តសកម្មភាព​យ៉ាង​អនាធិបតេយ្យ​ដដែល​។​
ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​៩​ភូមិ នៃ​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ទី​ដែល​ម៉ាស៊ីន​បូម​យក​រ៉ែ​មាស​តាំងនៅ  បាន​ឲ្យ​ដឹងថា ដោយសារ​ការ​បូម​យក​រ៉ែ​មាស ក្រោមរូបភាព​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​ចិន​បានធ្វើ​ឲ្យ​ផ្ទៃ​ទឹកទន្លេ​ល្អក់ មិនអាច​ប្រើប្រាស់​បាន ។ ករណីនេះ​កន្លងទៅ ពួកគាត់​ក៏​ធ្លាប់បាន​ដាក់ពាក្យ​បណ្ដឹង ទៅកាន់​អាជ្ញាធរ មន្ទីរ​ពាក់ព័ន្ធ និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ផងដែរ តែ​ពុំ​ឃើញ​មានការ​ដោះស្រាយ ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ ។​
​ទាក់ទង​បញ្ហា​នេះ លោក ហែម វណ្ណ​ថន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​ខេត្ត​រតន គិរី   បាន​ឲ្យ​ដឹងថា លោក​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ទាំង​៩​ភូមិ នោះ​ហើយ លោក​នឹង​ចុះ​ផ្ទាល់​ទៅ​ប្រមែប្រមូល​ឯកសារ បន្ថែមទៀត ដើម្បី​រាយការណ៍​ទៅ​អន្តរក្រសួង​។ ចំណែក​លោក មួង ប៉ាង អភិបាលស្រុក​តា​វែង​មិនអាច​សុំ​ការបំភ្លឺ​ចំពោះ បញ្ហា​នេះ​បានទេ ដោយ​ទូរស័ព្ទ ចូល​តែ​មិន​លើក ។​
​ករណី​ក្រុមហ៊ុន​ចិន​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ តែ​ធាតុពិត​ពួកគេ​បូម​យក​រ៉ែ​ក្រោម​ទន្លេ​នេះ​កុំ​ថា អាជ្ញាធរ​និង​មន្ត្រី ពាក់ព័ន្ធ​មិនដឹង​ឲ្យ​សោះ​នោះ​។ នេះ​អាចមាន​ការឃុបឃិត​បើកភ្លើង​ខៀវ ដើម្បី​ទទួល​សំណូក​វិញ​ត្រូវ​ជាង ព្រោះ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​វា​ខុសគ្នា រវាង​អាជីវកម្ម​រុករក​រ៉ែ​៕ ឡុង លីម

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya