ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ សង្ស័យថា​បា​នជាប់​ពាក់ព័ន្ធ​ជួញដូរមនុស្ស ពីកម្ពុជាយកទៅប្រទេសចិន នៅត្បូងឃ្មុំ

ស្ត្រី​ម្នាក់​ សង្ស័យថា​បា​នជាប់​ពាក់ព័ន្ធ​ជួញដូរមនុស្ស ពីកម្ពុជាយកទៅប្រទេសចិន នៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១៦​ ខែកក្ដដាឆ្នាំ២០១៩ ស្ត្រី​ម្នាក់​ដែលសង្ស័យថា​បា​នជាប់​ ពាក់ព័ន្ធ​ជួញដូរមនុស្សពីកម្ពុជាយកទៅប្រទេសចិន ត្រូវបានសមត្ថកិច្ច​ចំនួន​ពីរខេត្ត​ សហការគ្នា​ស្រាវជ្រាវ​ឈានដលឃាត់ខ្លួន​ ​ ​ ។

ការឃាត់ខ្លួនស្ត្រី​ជាប់សង្ស័យនេះ ​ធ្វើឡើងដោយកម្លាំងជំនាញនៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនិតិជននៃស្នង​ ការដ្នាននគរ បាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ​ មនុស្ស នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ​ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល រកាពរប្រាំ​ ធ្វេី​ការឃាត់ខ្លួនស្ត្រីរូបនេះនៅភូមិសាស្ត្រទឹ​​ក​ដីខេត្ត​ក្រចេះ​។

ស្ត្រី​សង្ស័យឈ្មោះជឹម ចាន់ថា អាយុ៥៥ឆ្នាំភេទស្រី មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ពាក់ព័ន្ធជួញដូរមនុស្ស យកទៅប្រទេសចិន ។

ស្ត្រី​សង្ស័យ​ត្រូវ​បានកម្លាំងជំនាញប្រគល់ជូន ទៅអោយជំនាញនៃស្នងការដ្នាននគរ​បាលខេត្តក្រចេះចាត់ការបន្តតាមនីតិវិធី​៕​ 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya