ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||     អង្គភាពប្រឆាំងអំពើពុករលួយ នឹងក្រសួងពាក់ព័ន្ធគួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត រឿងសមត្ថកិច្ចចាប់ខ្លួននាយកស្ថានីយ៍ វិទ្យុ រិទ្ធិ សែន សុខ ឧត្តម ?​  ||   

» ព័ត៌មានជាតិ » ក្មេងស្រីម្នាក់ទើបតែអាយុ១១ឆ្នាំ ត្រូវក្រុមជនល្មោភកាមមានគ្នា ៣នាក់ បានធ្វើសកម្មភាពចាប់ចងដៃចងជើង ប៉ុនប៉ងចាប់រំលោភ នៅភ្នំពេញ

ក្មេងស្រីម្នាក់ទើបតែអាយុ១១ឆ្នាំ ត្រូវក្រុមជនល្មោភកាមមានគ្នា ៣នាក់ បានធ្វើសកម្មភាពចាប់ចងដៃចងជើង ប៉ុនប៉ងចាប់រំលោភ នៅភ្នំពេញ

ភ្នំពេញ​ ៖​ ក្មេងស្រីម្នាក់ទើបតែអាយុ១១ឆ្នាំត្រូវក្រុមជនល្មោភកាមមានគ្នាចំនួន៣នាក់ បាន ធ្វើសកម្មភាពចាប់ចងដៃចងជើងប៉ុនប៉ងចាប់រំលោភខណៈម្តាយបង្កើតក្មេងរងគ្រោះមិននៅផ្ទះ តែសំណាងល្អបានអ្នកក្បែរខាងឃើញទាន់ជួយបានទាន់ពេលវេលា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ ម៉ោង១១នឹង៣០នាទីយប់ ថ្ងៃទី១៦ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥នៅ​ ចំណុចផ្ទះជួលបន្ទប់លេខ១ស្ថិតនៅក្នុងសង្កាត់​ ស្វាយប៉ាកខណ្ឌឬស្សីកែវ។

ក្មេងស្រីរងគ្រោះមានឈ្មោះហើន ស្រីហៀង ភេទស្រី អាយុ១១ឆ្នាំស្នាក់នៅផ្ទះជួលបន្ទប់​ លេខ១ស្រុកកំណើតនៅភូមិ ដួងច្រោ ឃុំក្រចេះ ស្រុកក្រចេះខេត្តក្រចេះ ម្តាយ ក្មេងស្រីរងគ្រោះមានឈ្មោះ សិនវិចិត្រភេទស្រីអាយុ៣២ឆ្នាំស្នាក់នៅបន្ទប់ជួលភូមិស្វាយ ប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

មុនពេលកើតហេតុ រាល់ថ្ងៃមានកូនទាំងអស់៥នាក់ក្នុងនោះ កូនប្រុស៤នឹងស្រីម្នាក់ចំនែក ឯប្តីវិញបានលែងលះគ្នាតាំងពីយូរមកហើយជាស្ត្រីមេម៉ាយ សព្វថ្ងៃប្រកបមុខរបរ ធ្វើការរោងចក្រដើម្បីចញ្ចើមកូននឹងបង់ថ្លៃផ្ទះលុះពេលដល់ថ្ងៃកើតហេតុខាងលើនេះ គាត់ក៏ចេញក្រៅដើរឡើងទៅខាងលើថ្នល់ដោយមានធុរៈ ភ្លាមៗនោះដែរក៏ស្រាប់តែ មានក្រុមជនល្មោភកាមចំនួន៣​ នាក់មិនស្គាល់អត្តសញ្ញាណពាក់មាស់ជិត រួចធ្វើជាសំលេងមនុស្សស្រីហៅក្មេងស្រីរងគ្រោះអោយបើកទ្វា ពេលភ្លាមនោះដែរ ក្មេងស្រីរងគ្រោះបានបើកទ្វា ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ចងដៃចងជើង រួចយកថ្នាំងុយដេកកូរទឹកអោយក្មេងស្រីរងគ្រោះផឹកប៉ងចាប់រំលោភ ប៉ុន្តែត្រូវបាន បុរសម្នាក់ដែលជាអ្នកជិតខាងឈ្មោះពៅភេទប្រុសអាយុ៣០ឆ្នាំឃើញទាន់ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យទាំងបីនាក់នាគ្នារត់បាត់ស្រមោលអស់តែម្តង។

ក្រោយពេលកើតហេតុម្តាយជនរងគ្រោះថា ចាំថ្ងៃស្អែកពេលព្រឹកចាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្វាយប៉ាកដើម្បីអោយសមត្ថកិច្ចតាមចាប់ជនល្មើសមលផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya