ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » សាហាវមែន! ផឹកស្រវឹងកេណ្ឌបក្ខពួកអោយចូលរួមប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពកាប់ប្រហារ​ ជាច្រើនកាំបិតប៉័ងតោ​ និងបាញ់គំរាមឡើងលើ​ ចំនួន​៣គ្រាប់​ ទៅលើក្រុមជន​រងគ្រោះ​ មានម្នាក់ជាកុង្ស៊ីកាប់គោរបួសធ្ងន់​ និង​ ៣នាក់ទៀតរបួស​ ស្រាល នៅភ្នំពេញ

សាហាវមែន! ផឹកស្រវឹងកេណ្ឌបក្ខពួកអោយចូលរួមប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពកាប់ប្រហារ​ ជាច្រើនកាំបិតប៉័ងតោ​ និងបាញ់គំរាមឡើងលើ​ ចំនួន​៣គ្រាប់​ ទៅលើក្រុមជន​រងគ្រោះ​ មានម្នាក់ជាកុង្ស៊ីកាប់គោរបួសធ្ងន់​ និង​ ៣នាក់ទៀតរបួស​ ស្រាល នៅភ្នំពេញ

​ភ្នំពេញ​ ៖​ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងក្រោយ ភោជនីយដ្ឋាននួនប្រុស ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពបាញ់គំរាម និងកាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់មានឈ្មោះហៀតភេទប្រុស អាយុប្រហែលជាជាង៣០ ឆ្នាំស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

មុនពេលកើតហេតុជនរងគ្រោះមានគ្នាទាំងអស់៥នាក់ បានអង្គុយផឹកស្រាក្រឡុកតាំង ពីម៉ោង៨រហូតដល់ម៉ោង៩យប់ លុះដល់ម៉ោងកើតហេតុក៏ស្រាប់តែមាន ជនសង្ស័យ ម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ក្រហមមិនចាំស្លាកលេខប្រដាប់ ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាកមកឈប់នៅពីមុខកន្លែងជនរងគ្រោះកំពុងតែផឹកស៊ី ដោយមិនដឹងថា ជនសង្ស័យស្រវឹងស្រាមកពីណានោះទេរួចបានតេហៅ មិត្តភ័ក្រចំនួន ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូធុនធំមិន ស្គាល់ម៉ាកប្រដាប់ទៅ ដោយកាំបិត បុ័ងតោនឹងដុំថ្ម រួចបានធ្វើសកម្មភាពពួតគ្នាវាយនឹ ងកាប់ទៅលើជនរងគ្រោះ បណ្តាលអោយ បុរសម្នាក់រងរបួសធ្ងន់ដេកដួលនៅនឹងថ្លុកឈាម ចំណែកមិត្តភ័ក្រ ជនរងគ្រោះបំរុងនឹង ចូល ទៅជួយស្រាប់តែជនសង្ស័យម្នាក់ដែលមានកាំភ្លើងបានបាញ់ឡើងលើចំនួន៣គ្រាប់គំរាម កុំអោយបក្សពួកជនរងគ្រោះចូលជួយផងដែរ ។

ក្រោយមកជនរងគ្រោះបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារថា ក្នុងចំណោមបក្សពួកជន សង្ស័យ៣នាក់នោះមានម្នាក់ដែលគេស្គាល់ថា ឈ្មោះដា ធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ ទី១មកម្លេះក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ស្រមោលតែម្តង។

សមត្ថកិច្ចមូលដ្ឋានរកឃើញសំបកគ្រាប់ចំនួន២គ្រាប់ផងដែរក្រោយពេលកើតហេតុជនរង គ្រោះទាំង៤នាក់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វារ ដើម្បីអោយ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ចំណែកអ្នករង របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya