ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល បុរសម្នាក់ ដេកស្លាប់ ផ្ទះសំណាក់ហ្វឺប៉ារីស នៅភ្នំពេញ

ភ្ញាក់ផ្អើល បុរសម្នាក់ ដេកស្លាប់ ផ្ទះសំណាក់ហ្វឺប៉ារីស នៅភ្នំពេញ

ភ្នំពេញ:   ក្រោយពីបានទទួលព័ត៌មានថា មានករណីជនជាតិខ្មែរ សញ្ជាតិបារាំង ដេកស្លាប់នៅចំណុចបន្ទប់លេខ១១៥ ជាន់ឡៅតឿ ផ្ទះសំណាក់ហ្វឺប៉ារីស ផ្ទះលេខ៤១អឺ០ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ  កាលពី ថ្ងៃទី១៦ ខែកកក្កដា ឆ្នាំ២០១៩ ។

សពឈ្មោះ លីម សេលី (LIM SE LY) ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 14DR97589 ស្នាក់នៅទីតាំងខាងលើ។

តាមការបំភ្លឺឈ្មោះ ខាត់ ខ្លឹម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្ទះសំណាក់ និងឈ្មោះ លីម អាដឺលីន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ ត្រូវជាបងបង្កើតសព បានឲ្យដឹងថា៖ មុនពេលកើតហេតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី គាត់បានទទួលទូរស័ព្ទប្អូនថ្លៃ (ប្រពន្ធសព)ពីប្រទេសបារាំង ប្រាប់ថាឈ្មោះ លីម សេលី (LIM SE LY) មិនសូវស្រួលខ្លួន (ឈឺ)នៅទីតាំងកើតហេតុ ។

ក្រោយពីទទួលបានដំណឹងខាងលើរួច គាត់បានធ្វើដំណើរមកដល់ទីតាំងកើតហេតុ បានបើកទ្វារចូលឃើញប្អូនប្រុសឈ្មោះ លីម សេលី (LIM SE LY) កំពុងមានអាការ:ស្លេកស្លាំងពិបាកដកដង្ហើម ក៏ហៅបុគ្គលិកផ្ទះសំណាក់ មកជួយសង្គ្រោះជាបឋម និងហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ពេលទៅដល់ក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។ មូលហេតុ ៖ គាំងបេះដូង (បណ្តាលមកពីជំងឺលើសឈាម)  ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya