ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 កូនទាហានម្នាក់ ទម្លាយរឿងអាស្រូវអំពើពុករលួយ លោកឧត្តមនីយទោ ស៊ន ស៊ា មេកងពលលេខ៤ បានលក់ឈ្មោះកូនទាហាន តំលៃ៥០០០$ ជិះជាន់មន្ត្រីក្រោមឱវាទ នឹងកាត់ប្រាក់ខែតាមអំពើចិត្ត​  ||     មេ​គយ លោក ឈុន សុភមង្គល ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ?​  ||     ​ធ្លាយ ! ឯកសារការឃុបឃិត រវាង លោក លី សារី និង លោក ប្រាក់ ប៉ូលី និង អ្នកទិញ យឿម ម៉ាន់ និង អ្នកលក់ ស្រីភាន បានឃុកឃិតគ្នាប្រព្រឹត្តអំពើពុករលួយ​  ||     លោក ប្រាក់ ប៉ូ​លី ខំប្រឹង​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ​ នៅបន្ទាយមានជ័យ​  ||     រឿងរ៉ាវជាច្រើន ទាក់ទងទៅនឹងរឿងទំនាស់ដីធ្លី នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ការឈូសឆាយ រុករានទន្ទ្រានយកដីព្រៃលិចទឹក និងដីគម្របព្រៃឈើរបស់រដ្ឋ​  ||   

» ព័ត៌មានជាតិ » ក្រុមចោរវាយប្លន់យកម៉ូតូ បានសម្រេច តែត្រូវការប្រជាពលរដ្ឋ ជិះដេញតាមយកម៉ូតូបានមកវិញ នៅភ្នំពេញ

ក្រុមចោរវាយប្លន់យកម៉ូតូ បានសម្រេច តែត្រូវការប្រជាពលរដ្ឋ ជិះដេញតាមយកម៉ូតូបានមកវិញ នៅភ្នំពេញ

ភ្នំពេញ:  កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេអ៊ិមផើរៀល ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់រិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមឯកជន ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-1902 ទើបតែចេញមកពីហូបអី នៅក្បែរស្ពានអាកាសផ្សារដីហុយ ហើយបំណងជិះជូនមិត្តភក្តិម្នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងផ្សេងត្រឡប់ទៅផ្ទះវិញ នៅម្ដុំត្រឡោកបែក។

ដោយពួកគេទាំងពីរនាក់ បានជិះម៉ូតូបណ្តើរគ្នា តាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ មិត្តភក្កិរបស់ជនរងគ្រោះ ក៏បានជិះវ៉ាជនរងគ្រោះផុតទៅមុខ ខណ:នោះក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុម ជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាកអ៊ិចសាយទ័រ ពណ៌ស គ្មានស្លាកលេខ និងពីរគ្រឿងទៀតមិនចាំម៉ាក បានជិះមកតាមពីក្រោយ រួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជន រងគ្រោះ បណ្ដាលឱ្យដួល ភ្លាមនោះជនរងគ្រោះភ័យស្លន់ស្លោ បានដកសោម៉ូតូចេញ ពីម៉ូតូរួចក៏រត់យករួចខ្លួន ចូលទៅក្នុងផ្ទះជាពលរដ្ឋ ដែលនៅក្បែរនោះ។

ខណ:ដែលឃើញឱកាសល្អក្រុមជនសង្ស័យទាំងនោះ ក៏បានធ្វើសកម្មភាពលើកម៉ូតូជន រងគ្រោះ ជិះសណ្តោងគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ តែដោយពេលនោះ ក៏មានបុរស២នាក់ ដែលធ្វើដំណើរតាមដងផ្លូវ បានឃើញហេតុការណ៍ ក៏បានបើករថយន្ដម៉ាកលុចស៊ីសRX300មួយគ្រឿង ដេញតាមពីក្រោយក្រុមជនសង្ស័យ។ រហូតទៅដល់ចំណុចក្បែរបុរីប៉េងហួត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨កែង និងផ្លូវ១៩៦៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរបស់ជនរងគ្រោះចោល រួចទ្បើងជិះម៉ូតូរបស់បក្ខពួកគេចចេញពី កន្លែងកើតហេតុបាត់ស្រមោល ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya