ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 របាំងសាច់អួនក្រឡាញឹកជាច្រើនកន្លែង ដែលមានប្រវែង វែងដាក់ជាប់ៗគ្នា រាប់ពាន់ម៉ែត្រ នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានជនខិលខួចកំពុងតែដាក់ស្ទាក់ចាប់ត្រីតាមព្រែកនានាបានយ៉ាងរំភើយ​  ||     ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ករណីហិង្សានៅកម្មវិធីមង្គលការ នៅកណ្តាល

ឃាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ករណីហិង្សានៅកម្មវិធីមង្គលការ នៅកណ្តាល

កណ្តាល: ថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ ចំណុចភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះមានគ្នា៣នាក់ ៖
១-ឈ្មោះអែម ស្រ៊ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិត្រពាំងពោន ឃុំគរស្រុកព្រៃឈរ ខេត្តកំពង់ចាម( របួសលើក្បាល០១កន្លែង)។
២-ឈ្មោះថេត ប៊ុនថេន ហៅទូច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ប្រជាការពារ)នៅភូមិឃុំកើតហេតុ(របួសក្បាលឆ្វេង០១កន្លែងដៃស្តាំ០១កន្លែង)។
៣-ឈ្មោះប្រឹម ឡិន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនៅភូមិឃុំកើតហេតុ(របួសក្បាលខាងឆ្វេង០១កន្លែង)។
ចំណែកជនសង្ស័យមានគ្នាប្រហែល១០នាក់ស្គាល់០១នាក់ ៖
-ឈ្មោះអែម ស្រេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង នៅភូមិត្រពាំងពោន ឃុំគរស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ជើងកៅអីជ័រពណ៌ក្រហមបាក់ចំនួន០២
២-ជើងកៅអីជ័រចំនួន១
២-ដែកបំពង់ជ្រុងទីប០១
៣-អំបែងកែវ០២បំណែក

នៅផ្ទះរបស់ឈ្មោះជា ណាវី (ប្តីប្រពន្ធ)នៅភូមិឃុំកើតហេតុបានប្រារព្ធពិធីរៀបមង្គលការ កូនស្រីរបស់ខ្លួនឯខាងកូនកំលោះមានទីលំនៅឯខេត្តកំពង់ចាម។ វេលាម៉ោង៧និង០០នាទីភ្ញៀវខាងកូនក្រមុំនិងភ្ញៀវខាងកូនកំលោះបានចូលរួមក្នុងពិធីហូប អាហារហើយរាំលេង។
នៅវេលាម៉ោង៩និង៣០នាទីថ្ងៃដដែលឈ្មោះភា កក្កដា ភេទប្រុសឈ្មោះខន តុលា ភេទប្រុសឈ្មោះគាសុខម៉េងភេទប្រុសឈ្មោះវុធអ៊ីវែនភេទប្រុស(ភ្ញៀវខាងកូនក្រមុំ)បានចូលទៅរាំលេង។ ចំណែកភ្លៀវខាងកូនកំលោះអង្គុយមើលគេរាំភ្លាមនោះស្រាប់តែភ្ញៀវខាងកូនកំលោះបានរត់ មកក្នុងវង់រាំ ហើយដាល់ទៅលើឈ្មោះភាកក្កដាតែឈ្មោះភាកក្កដាគេចផុតហើយរត់ចេញ ពីក្នុងវង់រាំទៅអង្គុយក្រោមផ្ទះអ៊ំរបស់ខ្លួន ឈ្មោះផៃសុភីបន្ទាប់មកក្រុមខាងកូនកំលោះជា ច្រើននាក់បានរត់ចូលមកក្នុងវង់រាំប្រតាយប្រតប់គ្នា ជាមួយក្រុមខាងកូនក្រមុំ ព្រមទាំងយកកៅអីនិងកែវគប់គ្នាទៅវិញទៅមកផ្អើលច្របូកច្របល់ពេញរោងការ ឃើញដូចនេះឈ្មោះថេតប៊ុនថេនហៅទូចជាប្រជាការពារបានចូលទៅឃាត់ស្រាប់តែក្រុម ខាងកូនកំលោះវាយបណ្តាលឲ្យបែកក្បាលមួយកន្លែងហូរឈាម។ ឯភាគីខាងកូនកំលោះឈ្មោះអែមស្រ៊ាន់ក៍ត្រូវគេវាយបណ្តាលឲ្យរងរបួសដែរក្នុងពេលនោះ ឈ្មោះប្រឹមឡិនកំពុងតែឈរមើលគេស្រាប់តែឈ្មោះអែមស្រេនបានយកកែវគប់ត្រូវចំក្បាល ខាងឆ្វេង បណ្តាលឲ្យបែករងរបួសមួយកន្លែងឃើញសភាពដូច្នេះប្រជាពលរដ្ឋបាន ទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកហើយបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន១នាក់នៅកន្លែងកើតហេតុ
ឈ្មោះអែមស្រេនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងបន្តស្រាវជ្រាវរកជនសង្ស័យបន្តទៀតដើម្បីអនុវត្តតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya