ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក សុខ ឈុន​អឿន ប្រធានស្តីទី​សមាគម អ្នកប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ​

លោក សុខ ឈុន​អឿន ប្រធានស្តីទី​សមាគម អ្នកប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ​

ភ្នំពេញ​៖ នា​រសៀល​ថ្ងៃអាទិត្យ ទី​១៩ ខែមករា កម្លាំង​នគរបាល ចាប់​ឃាត់ខ្លួន លោក សុខ ឈុន​អឿន ប្រធានស្តីទី​សមាគម អ្នកប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ខណៈដែល​រូបលោក ដឹកនាំ​ក្រុម​ធ្វើការ​តវ៉ា នៅមុខ​វត្ត​ឧណ្ណាលោម ។​
​ក្រុម​សមាគម និង​កម្មករ ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​មក​តវ៉ា នៅមុខ​វត្ត​ឧណ្ណាលោម ដើម្បី​ទាមទារ​ឲ្យ​មាន ការដោះលែង​ក្រុម​សកម្មជន ចំនួន​២៣​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​យក​ដាក់ពន្ធនាគារ ត្រពាំង​ថ្លុ​ង នាពេល​កន្លងមក រួមទាំង​ទាមទារ​ឲ្យ​មាន តំឡើង​ប្រាក់​ឈ្នួល​កម្មករ​ផងដែរ​។
​យ៉ាងណាក៏ដោយ លោក សុខ ឈុន​អឿន ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​ត្រឡប់​ទៅវិញ​ហើយ ក្រោយ​ធ្វើការ​អប់រំ​រួចមក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya