ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » សុខា ឌី​សាណូ អ្នកជំនួញ​ក្រៅ​ស្រុក​តាម​ប្រាថ្នា​គ្រប់គ្រង​បេះដូង​ ​

សុខា ឌី​សាណូ អ្នកជំនួញ​ក្រៅ​ស្រុក​តាម​ប្រាថ្នា​គ្រប់គ្រង​បេះដូង​ ​

ភ្នំពេញ​៖​តារាចម្រៀង​ជើង​ថ្មី​មាន​ដើមកំណើត ចេញ​មកពី​ខេត្តបាត់ដំបង ដែល ទើប​មានឈ្មោះ​បោះ​សំឡេង​សន្សឹមៗ​ក្រោយពី​មានឈ្មោះ ជា​តារាចម្រៀង ក្នុង​ផលិតកម្ម​រួចមក កញ្ញា សុខា​ឌី​សាណូ ត្រូវបាន​មហាជន ដាក់​ការចាប់អារម្មណ៍ ច្រើន​គួរសម ជុំវិញ​សកម្មភាព​សម្តែង​ក្នុង​វិស័យ​សិល្បៈ ក៏ដូចជា​រឿងរ៉ាវ ឯកជន​ផ្ទាល់​ខាងក្រៅ​របស់​នាង​ផងដែរ ។ រយៈពេល​ថ្មីៗ​កន្លងទៅនេះ​មានការ លើកឡើងថា នាង​កំពុង​តែមាន​ទំនាក់ទំនង​ស្នេហា​ស្ងាត់ៗ ជាមួយ​អ្នកជំនួញ​អាណិកជន​ឆ្លង​ទ្វីប​ម្នាក់ មានទ្រព្យ​ហូរហៀរ​។​
​កាលពី​មុននេះ​បន្តិច​គេ​នៅចាំ​ថា ក៏មាន​លេចឮ រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក របស់​តារាចម្រៀង សុខា ឌី​សាណូ ជា​បន្តបន្ទាប់​ដោយ​ល្បី​ថា​សម្បូរ​បុរសៗ​តាម​ចែចង់ ប្រាថ្នា​ថ្ពក់​យក​បេះដូង របស់​នាង ធ្វើជា​គូគ្រង​ទៅ​ថ្ងៃ​អនាគត​។ មិនតែប៉ុណ្ណោះ ក៏​លេច​ធ្លាយ​ព័ត៌មាន​ទៀតថា នាង​បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​និស្សិត កំពុង​បន្ត​ការសិក្សា​ក្រៅ​ស្រុក​ម្នាក់​។​ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ​ត្រូវបាន តារាចម្រៀង​រូបនេះ​បដិសេធចោល​ទាំងស្រុង ។​
​រឿងរ៉ាវ​ចាស់ ទើបតែ​ស្ងប់ស្ងាត់ មិនទាន់បាន​ប៉ុន្មាន​ផង​ស្រាប់តែ ពេលនេះ​លេចឮ​រឿង​ថ្មី ចូលមក​ដល់ ដោយមាន​ប្រភព​កៀក​កិត​បាន​ទម្លាយ​ថា សុខា ឌី​សាណូ​បច្ចុប្បន្ននេះ មាន​មន្ត​ស្នេហ៍​មិនធម្មតា​ឡើយ ពោល​មិន​ត្រឹមតែ​ធ្វើឱ្យ​ក្រុម​កន្លង់ៗ​ក្នុងស្រុក ជ្រួលជ្រើម​នោះទេ គឺ​ថែមទាំង​ឆក់​បាន​បេះដូង​និង​ក្តី​ស្រឡាញ់ ពី​អ្នករស់នៅ​ក្រៅ​ស្រុក​ឲ្យ​ឈ្លក់​វង្វេង ធ្លាក់​ក្នុង​រណ្តៅ​ស្នេហ៍​ដ៏​សែន​ជ្រៅ​ដកចិត្ត​ពី​នាង​មិន​រួច​។​
​ប្រភព​ចេញពី​ចង្កោម អ្នកសិល្បៈ​ស្និទ្ធស្នាល តារា​ស្រី សុខា ឌី​សាណូ​បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ពេលនេះ សាណូ ហាក់​កំពុងតែ មាន​យីអ៊ុន​ឡើង​ស្រឺ​តៗ​តែម្តង​ក្រោយពី​មាន​ទំនាក់ទំនង​ស្នេហ៍ ដ៏​ផ្អែមល្ហែម ជាមួយ​បុរស​អ្នកជំនួញ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ដោយ​ស្ងាត់ៗ​មក​នោះ​។​
​ប្រភព​ខាងលើ បាន​និយាយទៀតថា អំឡុងពេល​២-៣​ខែ​នេះ តារាចម្រៀង​វ័យ​២៥ ឆ្នាំ​ទើប​មានឈ្មោះ​ល្បី​សន្សឹមៗ លើ​វិថី​សិល្បៈ កញ្ញា សុខា ឌី​សាណូ ហាក់​មាន​ភាព​ល្អូកល្អិន​ជាមួយ​បុរស​អ្នកជំនួញ​ឆ្លង​ប្រទេស ម្នាក់​នោះ​ខ្លាំងណាស់​។ ម្យ៉ាងទៀត​បើតាម​ដឹង​បុរស​ម្នាក់នេះ ក៏មាន​គម្រោង​ជួយ​ជ្រោមជ្រែង ឧបត្ថម្ភ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​តារា​ស្រី​រូបនេះ ទៅតាម​តម្រូវការ ដែល​នាង​ចង់បាន​ទៀតផង​។​
​បុរស​អ្នកជំនួញ​វ័យ​៤០​ឆ្នាំ​ប្លាយ​ខាងលើ ក៏​ធ្លាប់​និយាយ​សារភាព​សុំចូល​ស្តីដណ្តឹង​រៀបការ ជាមួយ​តាម​ប្រពៃណី ជាមួយ កញ្ញា សុខា ឌី​សាណូ​ដោយ​ត្រង់ៗ​។ ប៉ុន្តែ​ត្រង់​ថា តើ សាណូ យល់ព្រម​តាម​សុំ​ណើ​នេះ ឬមួយ​យ៉ាងណា​នោះទេ​? ។​
​សូមបញ្ជាក់ថា តារាចម្រៀង​ជើង​ថ្មី ទើប​មានឈ្មោះ​ល្បី​សន្សឹមៗ ក្នុង​វិស័យ​សិល្បៈ កញ្ញា សុខា​ឌី​សាណូ មាន​ដើមកំណើត ចេញ​មកពី​ខេត្តបាត់ដំបង បច្ចុប្បន្ន​នាង​មាន​អាយុ​២៥​ឆ្នាំ​។​ឌី​សាណូ បាន​ឈាន​ជើង​ចូលប្រឡូក លើ​វិថី​សិល្បៈ នា​អំ​ឡុងចុង ឆ្នាំ​២០០៩​ហើយ​សព្វថ្ងៃនេះ ក្រៅពី​ការ​ច្រៀង និង​សម្តែង នាង​ក៏មាន​ឱកាស ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​បណ្តា​ក្រុមហ៊ុន​តូចធំ មួយចំនួន​ក្នុងស្រុក​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya