ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់របួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ ដោយសារឡានស៊ីរ៉ែនដឹកខ្មោច បើកលើផ្លូវបញ្ច្រាសបុកម៉ូតូ នៅភ្នំពេញ

បុរសម្នាក់របួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ ដោយសារឡានស៊ីរ៉ែនដឹកខ្មោច បើកលើផ្លូវបញ្ច្រាសបុកម៉ូតូ នៅភ្នំពេញ

ភ្នំពេញ: កាលពី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ រថយន្តមួយគ្រឿង មានចាប់ភ្លើងសញ្ញា ឧបករ បំពងសម្លេងស៊ីរ៉ែន គ្មានស្លាកសញ្ញា ឬ ឡូហ្គោ បង្ហាញពីអង្គភាព ស្ថាប័នខាងណាឡើយ តែគេស្គាស់ ពិសេស នគរបាលចរាចរណ៍ មួយចំនួន ស្គាល់ថាជារថយន្តដើរដឹកសព ជនរងគ្រោះ ក្នុងរាជធានីភ្នំពេញ បានបើកបោះពួយលើផ្លូវបញ្ច្រាសទិសដីចរាចរណ៍ លឿនជ្រុលទៅបុកម៉ូតូកំពុងបើកបញ្ច្រាសទិស លើផ្លូវអត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់  ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ក្បែរភ្លើងស្តុប ផ្លូវ២០០៤ ភូមិតាងួន សង្កាង់កាកាប១ ខណ្ឌពោធិសែនជ័យ ។

មុនកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាក ស្រារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6516 មានចាប់ស៊ីរ៉ែន ខាងលើ ដូចរថយន្ត ប្រតិបត្តិការ ប្រញ៉ាប់ បន្ទាន់អ៊ីចឹង តែពុំឃើញមានបិទ សញ្ញា ឡូហ្គោ សម្គាល់ ជារថយន្ត សម្រាប់ប្រតិបត្តិការខាងណាឡើយ បានបើកភ្លើងសញ្ញាបោះពួយ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីលិចទៅកើត សង្ស័យមានការអ្វីបន្ទាន់ហើយមើលទៅ ដល់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូ និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពត 1M-6106 ជិះគ្នា២នាក់ កំពុងបើកលើផ្លូវអថិភាព ពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។  ប៉ូលិសចរាចរណ៍ស្គាល់ច្បាស់ណាស់ម្ចាស់ឡានបង្ក សុំធ្វើការសម្របសម្រួល សុខចិត្ត ចេញសង់ ទាំងមើលរបួស ទាំងជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿង នៅផ្នែកជំនាញខណ្ឌ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya