ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង នៅកណ្តាល

កណ្តាល:  កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច រោងដេកឈ្មោះ ស៊ិន សម្ផស្ស ស្ថិតក្នុងភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន០២នាក់នោះទី១ ឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយ:ពេល០១ឆ្នាំ ពីបទ អំពើ លួច(ម៉ូតូ) កាលពីឆ្នាំ២០១៨ ។
ទី២ ឈ្មោះ ភិន យ៉ន ហៅ កា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាសង្សារនឹងគ្នា) ។
វត្ថុតាងចាប់យករួមមាន-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច និងឧបករណ៍សម្ភារ:វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ស៊ិន សម្ផស្ស និងឈ្មោះ ភិន យ៉ន ហៅ កា បានរកឃើញម្សៅ ក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
សមត្ថកិច្ចនគរបាល ឈ្មោះ ស៊ិន សម្ផស្ស បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក)ពីបុរសម្នាក់មិនស្គាល់ឈ្មោះ ចំនួន ០១កញ្ចប់ធំ តម្លៃ ១០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង០១កញ្ចប់តូច តម្លៃ ២០,០០០៛ ។  ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya