ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ នៅសៀមរាប

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ នៅសៀមរាប

សៀមរាប:  ឃាត់ខ្លួនជនបរទេសម្នាក់ នា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ពីបទឆបោកចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់។

ជនបរទេសរូបនេះ មានឈ្មោះ OKKAR KYWE ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ភូមា មុខរបរ អ្នកចាត់ការទូទៅក្រុមហ៊ុនទេសចរណ៍ Adventure Cambodia ស្នាក់នៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ បានចេញមូលប្បទានប័ត្រធនាគារ កាថេ យូណៃធីត ចំនួន ០១សន្លឹក មានទឹកប្រាក់ ១,៥០០$ ឲ្យទៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ដើម្បីទូទាត់ប្រាក់ដែលខ្លួននៅជំពាក់សណ្ឋាគារថ្លៃបន្ទប់ ប៉ុន្តែពេលដែលសណ្ឋាគារយកមូលប្បទានប័ត្រនោះ ទៅធនាគារដើម្បីបើកប្រាក់ ខាងធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ បន្ទាប់មកទៀតជនសង្ស័យបានព្យាយាមពន្យាពេល មិនព្រមដោះស្រាយជាមួយខាងសណ្ឋាគាររហូត។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya