ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលបានធ្វើសកម្មភាពកាប់ឈើ ស្រុកកែវសីមា នៅមណ្ឌលគិរី

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលបានធ្វើសកម្មភាពកាប់ឈើ ស្រុកកែវសីមា នៅមណ្ឌលគិរី

(មណ្ឌលគិរី)៖  នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ។

ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងខ្មែរ៣នាក់ ដែលបានធ្វើសកម្មភាពចូលមកកាប់ឈើខុសច្បាប់ នៅគីឡូម៉ែត្រលេខ១៥៧ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យទាំង០៥នាក់ ដែលបានឃាត់ខ្លួននោះរួមមាន ទី១៖ឈ្មោះ ង្វៀង ហ៊ងណាម អាយុ២១ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ ង្វៀង ចុងទូ អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម, ទី៣៖ឈ្មោះ ធែល ចន្ធី អាយុ២១ឆ្នាំ, ទី៤៖ឈ្មោះ ថាន អូន អាយុ២៧ឆ្នាំ និងទី៥៖ឈ្មោះ រឿង ពេជ្រ អាយុ៣១ឆ្នាំ។

ប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតបាន រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាក លេខចំនួន០១គ្រឿង, រថយន្តម៉ាកកាមរីហើម ពណ៌ស ស្លាកលេខភ្នំពេញ2C-7802 ចំនួន០១គ្រឿង, ម៉ាស៊ីនរណាយន្តម៉ាកស្ទីល០៣៨ ពណ៌ក្រហមចំនួន០២គ្រឿង និងម៉ូតូម៉ាក Honda Dream ពណ៌ព្រីងទុំ ចំនួន០១គ្រឿង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya