ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្ទេចរថយន្ដដឹកឈើ៦គ្រឿងថែមទៀត ដែលបង្ក្រាបបាននៅស្ទឹងត្រែង

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្ទេចរថយន្ដដឹកឈើ៦គ្រឿងថែមទៀត ដែលបង្ក្រាបបាននៅស្ទឹងត្រែង

(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៦គ្រឿង ដែលកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅខេត្តស្ទឹងត្រែងនោះ លោកបានបញ្ជាឲ្យដុតកម្ទេចចោល នៅនឹងកន្លែងតែម្ដងនៅព្រឹកនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យដុតកម្ទេចរថយន្ដ ប៉ាកុងដឹកឈើខុសច្បាប់៦គ្រឿងទៀត ដែលបង្ក្រាបបាននៅខេត្ដស្ទឹងត្រែង ។

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចមិនដកថយនោះទេ  ពោលនៅតែបើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ព្រមទាំងអនុវត្តច្បាប់ដោយតឹងរឹងជាទីបំផុត  ក្រោយការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ពាក់ព័ន្ធការដុតកម្ទេចរថយន្ដប៉ាកុង៦គ្រឿង ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់មកកាន់អង្គភាពព័ត៌មានដែរថា ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកកម្ទេចចោលតែម្ដង នៅវេលាម៉ោងជាង១១ព្រឹកនេះ។  រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya