ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកបើកបរមិនបានប្រយ័ត្ន ខណ:ដែលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើកបុកគាបជាប់ នៅភ្នំពេញ

ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកបើកបរមិនបានប្រយ័ត្ន ខណ:ដែលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើកបុកគាបជាប់ នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩  ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង អ្នកបើកបរមិនបានប្រយ័ត្ន ខណ:ដែលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើង ដឹកអ្នកដំណើរបើកបុកគៀបជាប់ អ្នកបើកបរម៉ូតូកង់បីភ័យ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ ស្ថិតនៅ ចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

មុនកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក មិនបានមើលឆ្វេងស្តាំ ក៏ត្រូវបានរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន ដែលបើកពីកើតទៅលិច បុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង អ្នកបើកម៉ូតូ កង់បីមិនររបួស ភ័យព្រលឹងចុងសក់ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដល់ចំណុចខាងលើ សល់តែម៉ូតូកង់បី ម្ចាស់គេចខ្លួន ត្រូវបានសមត្ថកិច្ច យកម៉ូតូកង់បីទៅរក្សាតុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya