ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​ ​នៅកំពង់ស្ពឺ ​

ឡានបុកឡាន ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​ ​នៅកំពង់ស្ពឺ ​

កំពង់ស្ពឺ​: កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​រថយន្ត បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​។​

 

មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយគ្រឿង ម៉ាក​បា​ឡែ​ន ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA.1039 អ្នកបើកបរ​ឈ្មោះ ប៉ន រ៉ា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ អ៊ួ​ក ដា​នី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​និង​ឈ្មោះ ណៃ ណា​ល់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​បើកបរ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌើ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ន ប្រុស​ឌុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ទួល ស្រុក​ឧដុង្គ អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស្នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​និង​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់ឈ្មោះ​។​ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ឈ្មោះ អ៊ួ​កដា​នី​ស្លាប់​ភ្លាមៗ​និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ ក្រោយពី​កើតហេតុ​អ្នករងរបួស ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ សព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ ចំពោះ​វត្ថុតាង​បាន​យកមក​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ដោះស្រាយ​តាម​និ​តី​វិធី​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya