បន្ទាយមានជ័យ ៖ បុរស កាមតណ្ហាក្រាស់ ម្នាក់ ត្រូវសមត្ថកិច្ច ប៉ូលិស ចាប់ខ្លួន បន្ទាប់ពីលបលួចចូលទៅដេកជាមួយប្អូនថ្លៃស្រីហើយក៏ត្រូវម្តាយក្មេកប្តឹងចោទប្រកាន់ថាបានចាប់កូនស្រីរបស់គាត់រំលោភសេពសន្ថវៈ ។
លោកវរសេនីយ៍ឯក សិទ្ធិ ឡោះស្នងការរងនគរបាលខេត្តទទួលបន្ទុកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថាជនជាប់ចោទឈ្មោះ សៅ រិទ្ធី អាយុ៣២ឆ្នាំរស់នៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ជននេះកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ មករាបានលបលួចឡើងទៅលើផ្ទះម្តាយក្មេករួចចូលទៅក្នុងបន្ទប់ប្អូនថ្លៃស្រីអាយុ១៤ឆ្នាំ រំលោភសេពសន្ថវៈតែក៏ត្រូវម្តាយក្មេកភ្ញាក់ទាន់ និងហៅអ្នកជិតខាងឱ្យជួយចាប់និងដឹងឮ រួចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ឈ្មោះសៅ រិទ្ធី ជាបងថ្លៃនេះបានចាប់បង្ខំនាងរួមរ័កអស់១ឆ្នាំមកហើយ ។ ពេលរួមរ័កម្តងៗតែងតែគំរាមនាងមិនឱ្យនិយាយប្រាប់នរណាឡើយ បើមិនដូច្នេះទេគេនឹងសម្លាប់នាងចោល រួមទាំងឪពុកម្តាយផងដែរ ទើបកន្លងមកនាងមិនដែលហ៊ាននិយាយប្រាប់នរណាទេ ព្រោះឈ្មោះ សៅ រិទ្ធី នេះធ្លាប់ដេញកាប់ម្តាយរបស់ខ្លួនម្តងផ្អើលពេញភូមិ ។
នាងបន្តថា នៅយប់ថ្ងៃកើតហេតុ វេលាម៉ោងប្រមាណ១០ នាងបានដេកលង់លក់លុះពេលដឹងខ្លួនឡើង ស្រាប់តែឃើញបុរសជាបងថ្លៃនេះនៅដេកលើគ្រែជាមួយ និងបានរួមរ័កជាមួយនាងទៀតតែត្រូវម្តាយនាងភ្ញាក់ទាន់ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងចាប់ប្រគល់ឱ្យសមត្ថកិច្ច តែម្តង។
ឆ្លើយចំពោះ មុខសមត្ថកិច្ច ឈ្មោះ សៅ រិទ្ធី បានសារភាពថា រូបគេពិតជាបាន ប្រព្រិត្ត ដូចជាការៀបរាបខាងលើ ពិតប្រាកដមែន ដោយគេ បានទាក់ទងនិងធ្លាប់រួមរ័កគ្នាដោយលួចលាក់អស់រយៈពេល១ឆ្នាំមកហើយ ។យោងតាមចម្លើចសារភាព ជនសង្ស័យ ត្រូវសមត្ថកិច្ច ចោទប្រកាន់ ពីបទ រំលោភ សេពសន្ថវៈ ជាមួយអនិតិជន ហើយកសាងសំណុំរឿង បញ្ជូនទៅ កាន់ តុលាការ ចាត់ការតាមនិតិវិធី៕ ដោយ ខៀវ បូរី