ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ គេ​វាយ​បែកក្បាល ព្រោះ​ដណ្តើម​ម៉ូយ​ដាក់​ឡាន ​

បុរស​ម្នាក់ គេ​វាយ​បែកក្បាល ព្រោះ​ដណ្តើម​ម៉ូយ​ដាក់​ឡាន ​

កំពង់ចាម​៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៧ ចម្ងាយ​ពី​គល់ស្ពាន​គី​ហ្សូ​ណា ប្រមាណ​ជា​១០០​ម៉ែត្រ ក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​
​ជនរងគ្រោះ​មានឈ្មោះ សឹង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​លើ សង្កាត់​សំបួរមាស ក្រុង កំពង់ចាម រងរបួស​ត្រង់​ក្បាល ផ្នែក​ខាងក្រោយ​យ៉ាងតំណំ​។​
​មុនពេល​កើតហេតុ ជនរងគ្រោះ​និង​បុរស​ម្នាក់ទៀត បាន​ហៅ​អ្នកដំណើរ ដាក់​រថយន្ត ខណៈពេល​នោះ ភាគី​រថយន្ត​តាក់ស៊ី មួយក្រុម​ទៀត​មាន គ្នា​៣​នាក់ បានមក​ដណ្តើម​ម៉ូយ ក៏​កើតមាន ការប៉ះទង្គិច​ពាក្យសម្តី ឈានទៅ​ប្រតាយប្រតប់​គ្នា ហើយ​រំពេច​នោះ ភាគី​ខាង​បុរស​៣​នាក់ បាន​ស្ទុះ​យក​ដំ​ថ្ម មក វាយ​ត្រូវ​ក្បាល ជនរងគ្រោះ​បណ្តាល​ឲ្យ រងរបួស​ជា​តំណំ បន្ទាប់មក​ក៏​នាំគ្នា​បើករថយន្ត គេចខ្លួន​អស់​ទៅ ។​
​អ្នកស្រី លីន ជា​អ្នករត់​តាក់ស៊ី​ដូចគ្នា បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ថ្ងៃទី​១៧ ខែមករា​ម្សិលមិញ ក្រុម​អ្នក​វាយ​គេ​ឲ្យ របួស ធ្លាប់មាន​ទំនាស់​វាយ​ប្អូនប្រុស គាត់​ដែរ ប៉ុន្តែ​របួសស្រាល​ដោយសារតែ រឿង​ដណ្តើម​ម៉ូយ ប៉ុន្តែ​ប្អូន​គាត់​មិន បាន​ប្តឹង​សមត្ថកិច្ច​ទេ​។ លុះ​នៅ​ព្រឹក​មិញ​នេះ ស្រាប់តែ​ភាគី​៣​នាក់​នោះ បាន​វាយ​ជនរងគ្រោះ​ឈ្មោះ សិ​ដ្ឋ រងរបួស ធ្ងន់ ដោយ​មូលហេតុ ដណ្តើម​ម៉ូយ​ដាក់​រថយន្ត​មិនបាន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya