ក្រចេះ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចំពោះទង្វើ ដែលចង់ផ្តួលរំលំ ការធ្វើរដ្ឋប្រហារ ដែលផ្ទុយពីរដ្ឋធម្ម នុញ្ញ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ដោយអំពាវនាវយ៉ាងមុតមាំ ដល់សមាជិក សមាជិកា ដែលបោះឆ្នោតជូនគណបក្សប្រជាជន ត្រៀមប្រឆាំងតបតចំពោះទង្វើខុសច្បាប់ទាំង ឡាយណា ដែលឈានទៅដល់ការធ្វើរដ្ឋប្រហារ និងផ្ទុយពីរដ្ឋធម្មនុញ្ញ គឺក្រោកឡើងតែអស់គ្នាតែម្តង មិនអាចទុក បែបនេះបានទេ ហើយក៏មិនអាចយកប្រទេសកម្ពុជា ចាប់ជាចំណាប់ខ្មាំងបានដែរ។
សម្តេចតេជោ បានបញ្ជាក់ថា «កម្ពុជា មិនមែនដូចនៅអេហ្ស៊ីប ទុយនេស៊ី និងលីប៊ីនោះឡើយ បើឲ្យតែឈានដល់ ការផ្តួលរំលំគេធ្វើហើយ»។
សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១៤នេះ ត្រូវយកចិត្ត ទុកដាក់ជីវភាពរបស់ប្រជាជនឲ្យដំណើរការទៅមុខ គឺសាលារៀនត្រូវតែរៀន មន្ទីរពេទ្យត្រូវដំណើរការ ហើយការ បង់ពន្ធ ត្រូវបន្តជាធម្មតា កម្ពុជាមានរដ្ឋធម្មនុញ្ញ ហើយធ្វើខុសពីរដ្ឋធម្មនុញ្ញ គឺមិនបាន និងមិនអាចចាប់យក ប្រទេសទាំងមូលធ្វើជាចំណាប់ខ្មាំងបានឡើយ។
សម្តេចតេជោ ក៏បានលើកឡើងពីអ្នកផ្តល់យោបល់ទាំងឡាយ ដូចជាស្នើសុំឲ្យព្រះមហាក្សត្រដាក់រាជ និងឲ្យធ្វើជា នាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចម៉ែ ឲ្យធ្វើជានាយករដ្ឋមន្ត្រី និងបង្កើតរាជរដ្ឋាភិបាលបណ្តោះអាសន្នផងដែរ។ ចំណុចនេះ សម្តេចតេជោ បានសម្តែងការរំពឹងថា ព្រះមហាក្សត្រ និងសម្តេចម៉ែមិនជឿលើការញុះញង់ទាំងនោះ ឡើយ។
សម្តេចតេជោ បានបញ្ចប់សុន្ទរកថារបស់សម្តេច នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០១៤៕