ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||     លេចព័ត៌មានរឿងអាស្រូវ ​ លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​ខេត្ត និង​បក្ខពួក នៅ​បន្ទាយមានជ័យ ?​  ||   

» ព័ត៌មានជាតិ » ប្រតិបត្តិការបង្ក្រាប ស្ត្រីរកស៊ីផ្លូវវភេទ និងអ្នកគកជេរចំនួន៨នាក់ នៅភ្នំពេញ

ប្រតិបត្តិការបង្ក្រាប ស្ត្រីរកស៊ីផ្លូវវភេទ និងអ្នកគកជេរចំនួន៨នាក់ នៅភ្នំពេញ

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរចំនួន៨នាក់ ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះប្រតិបត្តិការបង្ក្រាប ស្ត្រីរកស៊ីផ្លូវវភេទនៅជុំវិញរង្វង់មូលវត្តភ្នំ រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចអប់រំបន្ត ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។

ដោយមានការណែនាំ និងអនុវត្តបទបញ្ជារបស់ លោកសុខ ពេញវុធ អភិបាលនៃគណះ អភិបាលខណ្ឌដូនពេញ បានឲ្យកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំ បន្តចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ)ឲ្យអស់ក្នុងមូលដ្ឋាន លុះនៅវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ម៉ោង២ រំលងអាធ្រាតចូលថ្ងៃទី១០ ខែកក្កដា សមត្ថកិច្ចប្រមូលបានមនុស្សសរុបចំនួន ០៨នាក់ ក្នុងនោះប្រុសចំនួន៣នាក់ ស្រី៥នាក់ ។

ប្រតិបត្តិការរួច ចំពោះមុខ អធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya