ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ ​

ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ ​

ភ្នំពេញ​: កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
អ្នកឃើញ​ហេតុការណ៍ បាន​ប្រាប់ថា មុនពេល​កើតហេតុ រថយន្ត​កុងតឺន័រ​ដឹក​ស៊ីម៉ង់ មិន​ស្គាល់​ស្លាក​លេខ បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​វ៉ា​រថយន្ត ១​គ្រឿង នៅ​ពីមុខ ក៏បាន​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ ២​គ្រឿង ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ឆាន់ ឈុន​ផេង អាយុ​៣៦​ឆ្នាំង ស្នាក់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ រងរបួស​ផុង​លលាដ៍ក្បាល​ធ្ងន់ ។ ជនរងគ្រោះ​ទាំង​២ ជិះ​ម៉ូតូ​គុប​មូល ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល 1B-3479 ។ ចំណែក​ម៉ូតូ​១ គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀម រាប 1Q-3320 ជិះ​គ្នា​២​នាក់ រងរបួស​ធ្ងន់ បាក់ជើង​ម្នាក់ និង​អ្នករួមដំណើរ រងរបួស​ស្រាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya