ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ខឹង​ឱ​ពុក​ម្តាយ សំរេច​ចងក​ធ្វើអត្តឃាត​ ​

បុរស​ម្នាក់​ខឹង​ឱ​ពុក​ម្តាយ សំរេច​ចងក​ធ្វើអត្តឃាត​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ ស្ថិតក្នុង​បរិវេណ​អតីត​ឡឥដ្ឋ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ដែល​ចងក​សម្លាប់ខ្លួន​មានឈ្មោះ ស៊ិន ចាន់​ហន អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​កោះសូទិន ឃុំ​កោះ​ថ្មី ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​
​បុរស​ជនរងគ្រោះ​ធ្លាប់មាន​ប្រពន្ធ​និង​កូន​១​មកហើយ នៅឯ​ខេត្តស្វាយរៀង រួច​ក៏បាន​លែងលះគ្នា​អស់​រយៈពេល​៣​ខែ​មកហើយ ។ ពេល​មក​ធ្វើការ​នៅ​ភ្នំពេញ​ក៏បាន​ជួបនឹង​នារី​ម្នាក់​ដែល​ទើប​ស្គាល់គ្នា បាន​២​ខែ ក៏បាន​ទៅប្រាប់​ឳ​ពុក​ម្តាយ​បងប្អូន​ឲ្យ​ទៅ​ចូល​ស្តីដណ្តឹង​នារី​នោះ​ធ្វើ ជា​ប្រពន្ធ តែ​ឳ​ពុក​ម្តាយ​មិន​ព្រម​ចូល​ស្តីដណ្តឹង​ឲ្យ​នោះទេ ធ្វើ​ឲ្យ​ជនរងគ្រោះ​មិន​សប្បាយចិត្ត​អង្គុយ​កណ្តោចកណ្តែង​ម្នាក់ឯង ។ លុះ​មកដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ក៏បាន​ដើរទៅ​ក្នុង​បន្ទប់​ជួល​ចង​នៅ នឹង​ឡៅតឿ​ជា​នឹង​កន្សែងពោះគោ ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង ។​
​រហូតដល់​ម៉ោង​៦​និង​២០​នាទី​ល្ងាច ទើប​មិត្តភក្តិ​ដែល​ស្នាក់នៅ​បន្ទប់​ជាមួយគ្នា​មកពី​ធ្វើការ​បាន​គោះ ទ្វារ​ស្រែកហៅ​ជនរងគ្រោះ​ឲ្យ​បើកទ្វារ​មិនឮ​សំឡេង​ឆ្លើយ ហើយ​ហៅ​អ្នកជិះ​ខាង​ឲ្យ​ជួយ​គាស់​ទ្វារ ឃើញ​ជនរងគ្រោះ​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់​បាត់ទៅហើយ ធ្វើ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​រស់នៅ​ជិតខាង​ចោមរោម​មើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya