កំពង់ធំ ៖ បទល្មើសនេសាទដែលមានដូចជាការដាក់របាំងសាច់អួនទំនើបដែលមានប្រវែង វែងត្រូវបាន ក្រុមជនខិលខូចដាក់ពង្រាយចាប់តាំងពីរដូវបិទនេសាទរហូតដល់ពេលនេះនៅ ចំណុចគ្រលុកបាយក្អែកស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ដោយមិនឃើញមានសមត្ថកិច្ចជំនាញចុះទៅធ្វើការបង្ក្រាបឡើយ ។
ក្រុមជនខិលខូចបានប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដោយដាក់របាំងសាច់អួនទំនើបមានប្រវែងរហូតដល់ទៅរាប់ ពាន់ម៉ែត្រជាប្រភេទក្រឡាញឹកដើម្បី ស្ទាក់ចាប់ត្រីនៅក្នុងទឹកទន្លេសាបចាប់តាំងពីរដូវបិទនេសាទមក ម្ល៉េះដោយ គេមិនឃើញមន្ដ្រីជំនាញមកធ្វើការ បង្ក្រាបឡើយក្រៅតែមកសួរនាំរកម្ចាស់របាំងហើយក៏ទៅបាត់ទៅ ។
ម្ចាស់របាំងសាច់អួនទំនើបនោះមាន ឈ្មោះ ពែក និងឈ្មោះ ហៀង ។ ពួកគេ ទាំងពីរនាក់នេះគឺជាមេកញ្ច្រែងច្រើនឆ្នាំមកហើយក្នុងការចេញមុខ ទំនាក់ទំនង ជាមួយគ្រប់សមត្ថកិច្ចជំនាញដើម្បីរត់ ការដាក់របាំងសាច់អួនទំនើបនៅចំណុចទីតាំងខាងលើនោះ ។
ទាក់ទង នឹងករណីនេះលោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់ សណ្ដាយបានទទួលស្គាល់ថាពិតជាមានការប្រព្រឹត្ដបទល្មើសនេសាទនៅចំណុច ខាងលើនោះមែន ហើយលោកសន្យាថា នឹងដឹកនាំកម្លាំងចុះទៅបង្ក្រាបឱ្យអស់ ៕