ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចង់​ស្លាប់​មិនបាន​សំរេច យុវជន​ម្នាក់​និង​ស្ដ្រី​ម្នាក់​មក​លោតទឹក​ស្ពាន​ជ្រោយចង្វា​ ក្នុងពេល​តែមួយ ​

ចង់​ស្លាប់​មិនបាន​សំរេច យុវជន​ម្នាក់​និង​ស្ដ្រី​ម្នាក់​មក​លោតទឹក​ស្ពាន​ជ្រោយចង្វា​ ក្នុងពេល​តែមួយ ​

ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ កុយ សុ​ភី​ន អាយុ​២០​ឆ្នាំ ដែល​តូច​ចិ​ត្ដ​រឿង សង្សារ​បែក​ចិ​ត្ដ​ក៏​សម្រេច​ចិ​ត្ដម​កលោត ទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា​ចង់​ធ្វើ​អត្ដ ឃាត តែ​មិនបាន​សម្រេច ព្រោះតែ​សមត្ថកិច្ច​ដែល​នៅ​គោលដៅ​ស្ពាន ជ្រោយចង្វា​ជួយ​អន្ដរាគមន៍​បាន​ភ្លាមៗ​។ ស្របពេលនោះ​ក៏មាន​ស្ដ្រី​ម្នាក់​ក៏បាន ដើរ​សំដៅ​មកលើ​ស្ពាន ហើយ​ព្យាយាម ចង់​ហក់​ពីលើ​ស្ពាន​ធ្វើ​អត្ដ​ឃាត​ដែរ ព្រោះតែ​រឿង​ប្ដី​ប្រចណ្ឌ​ច្រើនពេក តែ មិនបាន​សម្រេច​ដូច​បំណង​ឡើយ​ត្រូវ សមត្ថកិច្ច​ឃាត់ ហើយ​លួងលោម​ឱ្យ​ស្ដ្រី ខាងលើនេះ​ពិចារណា និង​នាំខ្លួន​ទាំង​យុវ ជន​និង​ស្ដ្រី​នោះ​យកមក​សាកសួរ​នៅ ប៉ុស្ដិ៍​ប្រចាំការ​ស្ពាន​ជ្រោយចង្វា ។
មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​មួយគ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-4966 ធ្វើដំណើរ​ឡើងលើ​ស្ពាន ហើយក៏​ឈប់​នៅ​កណ្ដាល​ស្ពាន​ដោយបាន យំ​ស្រែក​យ៉ាងខ្លាំង​ថា គេ​មិន​ចង់​រស់នៅ ទៀត​ទេ រួច​ក៏បាន​ឡើងលើ​បង្កាន់ដៃស្ពាន ក្នុង​គោលបំណង​លោត​ចុះទៅ​ខាងក្រោម​។ ភ្លាមៗ​នោះ សមត្ថកិច្ច​ឃើញ​ហេតុ ការណ៍​នេះ​ក៏បាន​រត់​មក​ចាប់​ឃាត់​យុវ ជន​ដែល​ព្យាយាម​ហក់​ចូល​ទឹក​នេះ​បាន​ទាន់ពេលវេលា ហើយក៏​ទាក់ទង​ទៅ​ក្រុម គ្រួសារ​គេ​ឱ្យមក​ទទួល​យុវជន​នេះ​ភ្លាមៗ ផងដែរ ។ អ្វីដែល​គួរឱ្យ​ហួស​ចិ​ត្ដ​នោះ ក៏​ស្រាប់​តែមាន​ស្ដ្រី​ម្នាក់​ឈ្មោះ សា អាយុ ៣២​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ ក៏បាន​ដើរមក​លើ​ស្ពាន​ក្នុង ស្ថានភាព​យំសោក ហើយ​ឡើង​មកដល់ ពាក់កណ្ដាល​ស្ពាន​ក៏​ចង់​ហក់​ពីលើ​ស្ពាន ចូល​ទឹក​ផងដែរ តែ​សមត្ថកិច្ច​ឃើញ ភ្លាមៗ​នោះ​ក៏រ​ត់ទៅ​ចាប់​ឃាត់​ស្ដ្រី​ម្នាក់ នោះបាន​ភ្លាមៗ ធ្វើឱ្យ​ការចង់​ធ្វើ​អត្ដ ឃាត​នោះ​មិនបាន​សម្រេច​ដូច​បំណង ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya