ភ្នំពេញ ៖ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្រោយ អគារពាណិជ្ជកម្មអ៊ែតវូដ តាមបណ្ដោយ ផ្លូវលំ ក្រុមទី៨ ភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនសង្ស័យ ដែលកាច់សោ.កម៉ូតូហើយឃាត់ខ្លួន បានមានឈ្មោះ កែវ រតនា អាយុ២៦ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះ ជួលក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅក្នុងភូមិចំការចេក ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
ចំណែក ម៉ូតូដែលជនសង្ស័យកាច់ សោប្រុងជិះគេចខ្លួនម៉ាក KYMCO ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1BZ-3117 ដែលគេស្គាល់ម្ចាស់ឈ្មោះ សូន ឌីយ៉ាម៉ង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅក្នុងភូមិកើតហេតុ ខាងលើ ។
នៅមុនពេលកើត ហេតុយុវជនជាម្ចាស់ម៉ូតូបានត្រឡប់ មកពីរៀន ហើយឈប់ម៉ូតូនៅមុខផ្ទះ ខ្លួនចាក់សោត្រឹមត្រូវ រួចហើយក៏បាន ឡើងទៅលើផ្ទះ ។ ក្រោយរយៈពេលបាន ប្រហែលជា១ម៉ោងក៏ប្រើប្អូនស្រី ឱ្យទៅបិទទ្វារផ្ទះ ពេលនោះជនសង្ស័យ ក៏បានធ្វើសកម្មភាពកាច់សោកម៉ូតូ របស់បងប្រុសគេប្រុងជិះគេចខ្លួនហើយ ស្លន់ពេកស្រែកថាចោរៗក៏មានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅកន្លែង កើតហេតុធ្វើការ ស្ទាក់ចាប់និងវាយម្នាក់ មួយដៃមួយជើងឡើងទ្រមខ្លួន ។ ពេលនោះ ប្រជាពលរដ្ឋក៏រាយការណ៍ឱ្យសមត្ថកិច្ច មូលដ្ឋានមកទទួលជនសង្ស័យទៅធ្វើការសាក សួរនិងកសាងសំណុំរឿងបញ្ជូនបន្ដ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕