ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ឡាន​ទួរីស​ដាច់​កង់​ក្រោយ របួស​២​នាក់​ ​

ឡាន​ទួរីស​ដាច់​កង់​ក្រោយ របួស​២​នាក់​ ​

ព្រះសីហនុ ៖ កាល ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ បត់​សេ​មាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់​។  រថយន្ដ​នោះ​ជា​រថយន្ដ រត់​ឈ្នួល​ប្រភេទ​ទួរីស​១២​កៅអី​ពណ៌​ទឹក ប៊ិច​ចាស់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ ត្បូង ពាក់​ស្លាក​លេខ​ក្រចេះ​០១៣៤ បើក បរ​ដោយ​ឈ្មោះ ពូ តេង ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​បា​នាវ ឃុំ​បា​នាវ ស្រុក​ឈូក ខេត្ដ​កំពត​។​
រថយន្ដ បានធ្វើ​ដំណើរ​ពី​ស្រុក​ឈូក​សំដៅទៅ​ខេត្ដ ព្រះសីហនុ និង​មាន​មនុស្ស​ជិះ​ជិត​៤០ នាក់ ក្នុងនោះ​លើដំបូល​រថយន្ដ​មាន​ផ្ទុក មនុស្ស​៦​នាក់ ហើយ​ក្នុង​រថយន្ដ​មាន​ដឹក អង្ករ​ប្រមាណ​៦​បាវ​និង​សម្ភារ​ផ្សេងៗ ទៀតផង បានធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ទី​រួម ខេត្ដ​កំពត​មក​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៣ (​កំពត​-​វាលរេញ​) ។ លុះ​មក ដល់​កន្លែងកើតហេតុ​មើលទៅ​រថយន្ដ ហើប​ផ្នែក​ខាងមុខ​ស្ទើរតែ​ផុត​កង់​មុខ​ពី ផ្លូវ​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ​ធ្វើឱ្យ​អ្នកជិះ​ក្នុង​រថយន្ដ ភ័យ​ពេញ​រថយន្ដ​។ រីឯ​អ្នកជិះ​លើដំបូល​រថយន្ដ​ទាំង​៦​នាក់ បាន​ធ្លាក់​មក​ដី​បន្ដបន្ទាប់​រហូត​រថយន្ដ ឈប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya