ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ហូប​ការ​ ​

មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល ពេល​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ហូប​ការ​ ​

ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​
ជនរងគ្រោះ ទាំង​៥​នាក់​មាន​ស្រី​២ ប្រុស​៣ តែ​សមត្ថ កិច្ច​នៅ​ពុំទាន់​ស្គាល់​អត្ដ​សញ្ញាណ​នោះ ទេ គ្រា​ដែល​ជួប​គ្រោះថ្នាក់​ត្រូវបាន​គេ បញ្ជូនទៅ​សង្គ្រោះ​។ ជនរងគ្រោះ​ទាំង​៥​នាក់ ត្រូវបាន​គេ ដឹងថា មាន​ទីលំនៅ​ក្នុងភូមិ​គីឡូម៉ែត្រ លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយ ប៉ែត ។​
នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា​ថា ជន រងគ្រោះ​ទាំង​៥​នាក់​បាន​ជួប​គ្រោះថ្នាក់ ចរាចរណ៍​នៅពេលដែល​ជិះ​ម៉ូតូ​ចេញពី​ហូប​ការ ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង ប៉ោយប៉ែត ។ ជនរងគ្រោះ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​នឹង​រថយន្ដ ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​។ លុះ មកដល់​ចំណុចកើតហេតុ​មាន​រថយន្ដ កាមរី​មួយគ្រឿង​បាន​បើក​កៀរ​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​ពេញ​ផ្លូវ​តែ ម្ដង ។​
​ក្រោយ កើតហេតុ​រថយន្ដ​បង្ក​បាន បើក​គេច​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ហើយ​សមត្ថកិច្ច​បាន​ទៅដល់ កន្លែងកើតហេតុ ដើម្បី​ដឹកជញ្ជូន​ជន​រង គ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយ ប៉ែត​ជួយសង្គ្រោះ​ជីវិត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya