ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៤ ឋិតនៅតាម បណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ទាំង៣នាក់មាន ១-ឈ្មោះវ៉េន ពិសិដ្ឋ អាយុ២៣ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ កោះប៉ែន ឃុំកោះមិត្ដ ស្រុកកំពង់សៀម ខេត្ដកំពង់ចាម អ្នកបើកបរ (រងរបួស ធ្ងន់), ២-ឈ្មោះ មាន សុភ័ណ្ឌ អាយុ២៥ ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់ ផ្ទះជួលជាមួយគ្នា (របួសធ្ងន់) និង៣-ឈ្មោះ ស៊ឹម ប៊ុនចាន់ ស្នាក់នៅផ្ទះជួល ម្ដុំអូរបែកក្អម មានស្រុកកំណើតនៅឃុំ ថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។ ទាំង៣នាក់ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១BU -៥០៧៥ ៕