ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » បាន​ចុះបញ្ជី ស្វែងរក​ការងារ​ធ្វើ​តាមរយៈ ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ ​

បាន​ចុះបញ្ជី ស្វែងរក​ការងារ​ធ្វើ​តាមរយៈ ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤​ថា “​គិត​តាំងពី​ឆ្នាំ​២០១០ រហូតមកទល់ ពេលបច្ចុប្បន្ន​នេះ NEA បាន​ប្រមូល​ផ្សព្វផ្សាយ ព័ត៌មាន ជ្រើសរើស​បុគ្គលិក បាន​ចំនួន ១៣១៤៤៣ និង​បាន ផ្តល់​សេវា​ចុះឈ្មោះ​ដល់ អ្នកស្វែងរក​ការងារ ៣៤.៣៣៦​នាក់ ។ បញ្ជូន​អ្នកស្វែងរក​ការងារ​ធ្វើ ទៅឱ្យ​និ​យោជន​បាន​ចំនួន ១៦.០១៦​នាក់ ដែល​ក្នុងនោះ​មាន អ្នកទទួលបាន ការងារ​ធ្វើ​ចំនួន ៤.៩១៤​នាក់​” ។​
​លោក ហុង ជឿន បាន​បន្ថែមថា NEA ក៏បាន​ណែនាំ​ដល់ អ្នកស្វែងរក​ការងារ ចំនួន ៩.៧៧៣​នាក់ និង បាន​ទំនាក់ទំនង ប្រមូល​ព័ត៌មាន ផ្ទាល់​ពី​និយោជក ១០០០​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា ហើយ បានផ្តល់ ព័ត៌មាន​ការងារ ទៅដល់​ពលរដ្ឋ ចំនួន ១១៦​ស្រុក នៅ​ខេត្ត​ចំនួន ២១ ទូទាំងប្រទេស ។​
​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងា បាន​បង្កើតឡើង នៅ​ឆ្នាំ​២០០៩ ។ បច្ចុប្បន្ន​មាន មជ្ឈមណ្ឌល ការងារ ចំនួន ៥​កន្លែង រួមមាន នៅ​ភ្នំពេញ បាត់ដំបង សៀមរាប កំពត និង ស្វាយរៀង ហើយ​គ្រោង ពង្រីក​២​ទៀត នៅ​ឆ្នាំ​២០១៤ នៅ​កំពង់ចាម និង តាកែវ ដើម្បី​ធ្វើយ៉ាងណា ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ការងារ ឱ្យ​កាន់តែ​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ប្រយោជន៍​កាត់បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ និង ភាពក្រីក្រ នៅ​កម្ពុជា ។​
​តាម​ប្រសាសន៍ របស់លោក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លើកឡើង ស្របគ្នា​នឹង​ទិ​ន្និ​ន័យ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែរ ក្នុង​ពិធី​ប្រគល់​អំណោយ សម្តេច​តេ​ជោ ដល់​NEA នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​ថា អត្រា​គ្មាន​ការងារ​ធ្វើ សរុប​នៅ​កម្ពុជា ត្រូវបាន​កាត់បន្ថយ​ពី ៥,៣% ក្នុង​ឆ្នាំ​១៩៩៨ ទៅ ២,៧% នៅ​ឆ្នាំ​២០១២ ជាពិសេស ក្នុងចំណោម​យុវជន ដែល​អត្រា​នេះ បាន​ថយចុះ​ពី ១២,២% ទៅ ៣,៨% និង ភាពក្រីក្រ ត្រូវបាន​កាត់បន្ថយ យ៉ាង​ឆាប់រហ័ស ពី​អត្រា ៤៧,៨% ក្នុង​ឆ្នាំ​១៩៩៣ មក​ត្រឹម ១៩,៨% ក្នុង​ឆ្នាំ​២០១១ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya