ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក រ៉ុង ឈុន សុំ​ពន្យា​រ​ពេល​ប្រជុំ​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ​ ​

លោក រ៉ុង ឈុន សុំ​ពន្យា​រ​ពេល​ប្រជុំ​ជាមួយ​តំណាង​ក្រសួងមហាផ្ទៃ​ ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ មករា ២០១៤ បានដាក់​លិខិត​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ ដោយ​សុំ​លើក​ពេល​ប្រជុំ​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ ពាក់​ព័​ន្ឋ​នឹង​ការដឹកនាំ​បាតុកម្ម​កន្ល​ង​មក ដោយ​មូលហេតុ​លោក​ជាប់​បំពេញបេសកកម្ម​នៅតាម​ខេត្ត​។​
​ការសុំ​លើក​ពេល​របស់លោក រ៉ុង ឈុន នាពេលនេះ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៦ មករា បាន​កោះអញ្ជើញ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា ឯករាជ្យ​រូបនេះ​ឲ្យ​ចូលរួម​ប្រជុំពិភាក្សា​ការងារ​ជាមួយ លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ការងារ​ផ្នែក​គណបក្សនយោបាយ សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដែល​កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០ មករា ២០១៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។​
​ការកោះហៅ​លោក រ៉ុង ឈុន ពី​សំណាក់​ក្រសួងមហាផ្ទៃ​នេះដែរ ក៏​កើតឡើង​ក្រោយ​ពេលដែល លោក រ៉ុង ឈុន បាន​ដឹកនាំ​និង​ចូលរួម​ធ្វើបាតុកម្ម​ដោយផ្ទាល់​និង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ផង កាលពីពេល​ថ្មីៗ​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya