ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » សាលា​រាជធានី​ភ្នំពេញ ប្រជុំ​ជាមួយ ជា មុន្នី ពី​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ​

សាលា​រាជធានី​ភ្នំពេញ ប្រជុំ​ជាមួយ ជា មុន្នី ពី​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៤ បាន​ជួបពិភាក្សា​ការងារ ជាមួយ​មេដឹកនាំ​សហជីព​កម្មករ លោក ជា មុន្នី ទាក់ទង​នឹង​គម្រោង​ដង្ហែ​ក្បួន​ដាក់​កម្រងផ្កា ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមករា ខាងមុខនេះ​។​
​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្ពុជា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យដឹងថា សម្រាប់​ឆ្នាំ​២០១៤​នេះ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ នឹង​ចងចាំ​នូវ​គុ​ណូ​បក​រៈ​ដ៏​ថ្លៃថ្លា​របស់លោក ជា វិជ្ជា ជា​វីរជន​កម្មករ​ដ៏​ឆ្នើម សហជីព​របស់ នឹង​រៀបចំ​ដង្ហែ​កម្រងផ្កា ដែលមាន​មនុស្ស​ចំនួន​១៥០​នាក់ ទៅ​ដាក់​គោរព​វិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នៅ​ថ្ងៃ​ពុធ ទី​២២ ខែមករា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​។  “​ដង្ហែ​ក្បូន​ចេញពី​ទីស្នាក់ការ​កណ្តាល​សហជីព ឋិត​នៅផ្ទះ​លេខ​១៦AE0 ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាមផ្លូវ​លេខ​៣៦០ បត់​និង​កាត់​តាមផ្លូវ​ប៉ាស្ទ័រ​លេខ​៥១ ឆ្ពោះទៅ​ប៉ែក​ខាងត្បូង​នៃ​សួន​ស្មៅ ខាងលិច​វិមានឯករាជ្យ ខិត​ទៅ​ម្ខាង​វត្ត​លង្កា ជាទី​តម្កល់​រូបសំណាក លោក ជា វិជ្ជា ជាទី​កន្លែង​ប្រារព្ធ​ពិធី​ចុងក្រោយ​”៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya