ភ្នំពេញ៖ នៅព្រឹកម៉ោង ១០ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤។ កិច្ចប្រជុំនោះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអង្គការមិនមែនរដ្ឋាភិបាល និងសមាគម។
លិខិត កោះប្រជុំនោះ ចុះហត្ថលេខាដោយលោក មាស សារឹម អគ្គនាយករង ក្រសួង មហាផ្ទៃ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ហើយត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៧មករានេះ។
ចំណែក លោករ៉ុងឈុននៅព្រឹកថ្ងៃទី១៧មករានេះ បានសរសេរលិខិតជូនលោកប៉ុលលឹម ដោយស្នើសុំលើកពេលប្រជុំពិភាក្សាការងារសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ។ មូលហេតុ ត្រូវបានលោក រ៉ុងឈុន លើកឡើងក្នុងលិខិតថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ លោកមានបេសកកម្ម ចុះទៅខេត្ត ដែលមិនអាចអញ្ជើញចូលរួមប្រជុំបាន។
ការកោះហៅរបស់ ក្រសួងមហាផ្ទៃដូច្នេះ ត្រូវបានធ្វើឡើងខណៈដែលលោករ៉ុងឈុន មានសកម្មភាពខ្លាំងក្លា ចេញមុខដឹកនាំបាតុកម្មរបស់កម្មករ និងចូលរួមក្នុងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
កាលពី សប្តាហ៍មុន ក្រសួងមហាផ្ទៃបានចេញលិខិតព្រមានរួចហើយ ពាក់ព័ន្ធនឹងសកម្មភាពរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់លោក រ៉ុងឈុន ដែលក្រសួងមហាផ្ទៃ បានលើកឡើងថា លោករ៉ុង ឈុន បានចូលរួមយ៉ាងសកម្មជាមួយគណបក្សសង្គ្រោះជាតិ និងដឹកនាំធ្វើកម្មករធ្វើបាតុកម្ម ហើយចុងក្រោយនេះ បានអំពាវនាវឲ្យគ្រូបង្រៀន ធ្វើកូដកម្ម ទាមទារឡើងប្រាក់ខែថែមទៀត៕