ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ស្លាប់​១៦​នាក់​និង​៤​ម៉ឺន​នាក់​ភៀសខ្លួន​ដោយសារ​ខ្យល់ព្យុះ​ និង​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី​ ​

ស្លាប់​១៦​នាក់​និង​៤​ម៉ឺន​នាក់​ភៀសខ្លួន​ដោយសារ​ខ្យល់ព្យុះ​ និង​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី​ ​

មន្ត្រី​ឥណ្ឌូនេស៊ី​បានប្រកាស​នៅ​ថ្ងៃទី​១៦ មករា​ថា គ្រោះទឹកជំនន់ និង​បាក់​ដី​បានសម្លាប់​មនុស្ស​១៦​នាក់ និង​២​នាក់​បាត់​ខ្លួន​នៅឡើយ ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត​Sulawesi ប្រទេស​ឥណ្ឌូនេស៊ី ។​
​លោក Noldy Liow ប្រធាន​គ្រប់គ្រង​និង​ដោះស្រាយ​គ្រោះធម្មជាតិ ខេត្ត Sulawesi បាន ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​បង្ក​ជា​ទឹកជំនន់​ពន្លិច​ស្រុក​ចំនួន ៦ ក្នុង​សប្តាហ៍​នេះ និង​ធ្វើ​ឲ្យ​ប្រពល​រដ្ឋ​ជាង​៤០​ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន ។​
​មក ទល់​ពេលនេះ​ចំនួន​អ្នក​បាត់​ខ្លួន​មិនទាន់​ប្រាកដ​នៅឡើយ បន្ទាប់ពី​ពេល​កំពូលភ្នំ​បាន​បាក់​សង្កត់​ទៅលើ​អ្នកបើក​ម៉ូតូ ស្ថិតនៅ​ស្រុក Tomohon ។ សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ធ្លាក់ចូល​ជ្រោះ​ភ្នំ​ជម្រៅ​៥០​ម៉ែត្រ ពេល​ដី​បាក់​រអិល​ពីលើ​ចុះមក ។​
​ស្រុក Manado និង​ស្រុក​Tomohon រង គ្រោះ​ខ្លាំងជាងគេ​បំផុត  ភាគច្រើន​អ្នកស្លាប់​ក៏​ស្ថិតនៅ​ស្រុក​ទាំងពីរ​នេះ ។ មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា​ភ្លៀង​ធ្លាក់​ខ្លាំង​នឹង​នៅ​បន្ត​ជា ច្រើន​ថ្ងៃ​ខាងមុខ​ទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya