ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួស​៣​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ របួស​៣​នាក់​ ​

ភ្នំពេញ  ៖  កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ ដែល​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់ធ្ងរ និង ម្នាក់ទៀត​របួសស្រាល ។​
មុនពេល​កើតហេតុ​មាន​ក្រុមមន្ត្រី​កង​រាជ​អាវុធ ហត្ថ​ខណ្ឌ​៧​មករា បាន​ជិះ​ម៉ូ​តុ​៣​ទៅ​៤ គ្រឿង​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ល្មម លុះ​ជិះ​ដល់​ចំណុចកើតហេតុ​ខាងលើ​ជា​ចំណុច​ផ្លូវកែង​ផង​នោះ ភាគី​កងរាជអាវុធហត្ថ មិន​បន្ថយល្បឿន​ក៏ត្រូវ​ក្មេងស្ទាវ​ម្នាក់​ជិះ​ម៉ូតូ​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-0148 ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ពី​ទិសដៅ​ត្បូង​ទៅ​ជើង​តាមផ្លូវ​លេខ ១៤៣ បាន​ជ្រុល​បុក​ចំ​ម៉ូតូ​កងរាជអាវុធហត្ថ​មួយគ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​គរ​គ្នា​រង​ការខូចខាត​នឹង​មិនមាន​នរណាម្នាក់​ត្រូវ រងរបួស​ធ្ងន់ធ្ងរ ។ ភ្លាមៗ​នោះ​ភាគី​ទាំង ២ បាន​និយាយ​ចរចា​គ្នា​បញ្ចប់រឿង​ទៅហើយ ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរ​ឲ្យ​ហួសចិត្ត​បំផុត​នោះ គឺមាន​យុវជន​ម្នាក់​ដែល​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ភ្នំពេញ 1BS-5094 ក្នុង​ល្បឿន​លឿន​តាមផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច បាន​វ៉ា​ក់​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​បុក​ម៉ូតូ ២ គ្រឿង​ដែល​កំពុង​ឈប់​ចរចា​គ្នា​ត្រង់ចំណុច កើតហេតុ​ខាងលើ​ទាំង​កម្រោល​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya