ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » កម្ពុជា​-​ថៃ ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​ច្រកព្រំដែន​នៅ​ច្រក​ជាំ​-​ស្រងាំ​ ​

កម្ពុជា​-​ថៃ ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​ច្រកព្រំដែន​នៅ​ច្រក​ជាំ​-​ស្រងាំ​ ​

ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ បន្ទាប់ពី​មានការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថៃ​ក្នុង​ការនាំ​ទំនិញ​មក លក់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លងកាត់​តាម​ច្រកព្រំដែន​ជាំ​-​ស្រងាំ​ដែល ទាហាន​ឈុត ខ្មៅ​ថៃ​បាន​បិទ​ច្រក​តាំងពី​វេលា​ម៉ោង​១២​ថ្ងៃ ត្រង់​ថ្ងៃទី​១៥​ខែមករា ឆ្នាំ​២០១៣ ដោយ​មិន​អនុញ្ញាតឱ្យ​រថយន្ដ ដឹកទំនិញ​របស់​ប្រជាពលរដ្ឋ​ថៃ​ចូល​បាន នោះទេ តែ​សកម្មភាព​នេះ​ត្រូវ​ប្រជា ពលរដ្ឋ​ថៃ​នាំគ្នា​តវ៉ា​ទៅ​អាជ្ញាធរ​របស់ ខ្លួន​ទាមទារ​ឱ្យ​បើក​ច្រក​អន្ដរជាតិ​ជា ធម្មតា​ឡើងវិញ ។​
​ទោះបីជា ច្រក​អន្ដរជាតិ​ជាំ​-​ស្រងាំ បាន​បើក​ឱ្យ​ដំណើរ​ការធម្មតា​ក្ដី ប៉ុន្ដែ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​មិន​ហ៊ាន ចូលទៅ​ទិញ​អីវ៉ាន់​ឬ​ចូលទៅ​ដឹកទំនិញ​ពី ផ្សារណាត់​ប្រទេស​ថៃ​នោះទេ ដោយសារ ខ្លាច​ទាហាន​ឈុតខ្មៅ​ថៃ​បិទ​ច្រក​មិនឱ្យ​ពួក គាត់​ចេញមក​វិញ ដូច​កាលពី​ថ្ងៃទី​១៥ ខែមករា​ដោយ​ទាហាន​ឈុតខ្មៅ​ថៃ​បាន មក​បិទ​ច្រក​មិនឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ចេញចូល​អស់​រយៈពេល​២​ម៉ោង  គឺ​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​រហូតដល់ ម៉ោងជាង​៩​ព្រឹក ។ បន្ទាប់ពី​មានការ តវ៉ា​ពី​ប្រជាពលរដ្ឋ​ថៃ​ទើប​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃ​បើក​ឱ្យ​ដំណើរការ ច្រក​ឡើង វិញ ក៏ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ ប្រទេស​ទាំងពីរ​មានការ​ខក​ចិ​ត្ដ​ជាខ្លាំង នោះ​គឺ​ពេលដែល​ពួកគាត់​កំពុងតែ​ដឹក ជញ្ជូន​អីវ៉ាន់​ឆ្លងទៅ​ឆ្លង​មកជា​ធម្មតា​នៅវេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែ មករា ស្រាប់តែ​ទាហាន​ឈុតខ្មៅ​ថៃ​បាន បិទ​ប៉ា​រ៉ា​ស់​ច្រក​មិនឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ចេញចូល​បាន​ហើយ មាន​ខ្មែរ​មួយចំនួន​ត្រូវ​ជាប់​ខ្លួន​ក្នុង​ដី​ថៃ​និង​ក៏មាន​ប្រជាពលរដ្ឋ ថៃ​ត្រូវ​ជាប់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា​ផងដែរ​រហូតដល់​ល្ងាច​ទើប​មាន មន្ដ្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ធ្វើការ​ទាក់ទង​សុំ​បើក​ច្រក​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​បាន​ឆ្លងកាត់​ទៅ​លំនៅឋាន​ខ្លួន​វិញ ។​
​នៅវេលា ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ មករា ឆ្នាំ​២០១៤ ច្រកទ្វារ​អន្ដរជាតិ ជាំ​-​ស្រងាំ​បាន​បើក​ឱ្យ​ដំណើរការ​ជា ធម្មតា​ដែលជា​ការប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ថៃ​ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ វិញ​មិន​ហ៊ាន​ចូលទៅ​ទិញ​អីវ៉ាន់​ក្នុង​ទឹកដី​ថៃ​ទេ ទោះបី​ជាមាន​មន្ដ្រី​កាំកុងត្រូល​របស់​ថៃ​និង​ប្រជាពលរដ្ឋ​ថៃ​មក​អះអាង​ធានា ខុស ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ សូមឱ្យ​ចូល ទៅ​ទិញ​អីវ៉ាន់​ជាធម្មតា​វិញ​ក្ដី​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ព្រម​ចូលទៅ ដែរ​និង​បាន​ប្រាប់​ទៅវិញ​ផង​ថា លុះត្រា​តែមាន​អាជ្ញាធរ ស្រុក​-​ខេត្ដ​ថៃ​និង​មន្ដ្រី​យោធា​ជាន់ខ្ពស់ ថៃ​ប្រចាំ​នៅ​ទិស​ច្រកទ្វារ​អន្ដរជាតិ​ជាំ​-​ស្រងាំ​មក​ធានា​អះអាង ទទួលខុសត្រូវ ចំពោះ​សុវត្ថិភាព​ដល់​ពួកគាត់​ទើប​ពួក គាត់​ហ៊ាន​ចូលទៅ​ទិញ​អីវ៉ាន់​នៅក្នុង​ផ្សារណាត់​របស់​ថៃ​ជាប់​ក្បែរ​ច្រក ជាំ​-​ស្រងាំ នេះ ។ ដោយឡែក​សម្រាប់​ប៉ា​រ៉ា​ស់​ព្រំដែន របស់​កម្ពុជា​វិញ​គឺ​បាន​បើក​ជា​ចំហ​២៤ ម៉ោង​លើ​២៤​ម៉ោង​សម្រាប់់​ប្រជាពលរដ្ឋ ប្រទេស​ទាំងពីរ​អាច​ឆ្លងកាត់​ទៅមក​បាន គ្រប់ពេលវេលា​មិន​ថា​យប់​ឬ​ថ្ងៃ​នោះទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya