ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ទឹកទន្លេ​មេគង្គ​ល្អក់​ខុសពី​ធម្មតា ប្រភពពី​ប្រទេស​ឡាវ​ ​

ទឹកទន្លេ​មេគង្គ​ល្អក់​ខុសពី​ធម្មតា ប្រភពពី​ប្រទេស​ឡាវ​ ​

ស្ទឹងត្រែង ៖ មន្ដ្រី​បរិស្ថាន​បាន អះអាងថា ទន្លេមេគង្គ ដែលមាន​សភាព ល្អក់​ខុសពី​ធម្មតា​នោះ​មាន​ប្រភពពី​ប្រ​ទស​ឡាវ ។ នេះ​បើតាម​ការ​ឱ្យដឹងពី លោក អេង ភា​រ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ ស្ទឹងត្រែង ។​
​ទោះជា​យ៉ាងណា​លោក ប្រធាន​មន្ទីរ បរិស្ថាន​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែល​បណ្ដាលឱ្យ​មានទឹក​ទន្លេមេគង្គ​ល្អក់​ខុសពី​ធម្មតា​នៅឡើយ​ទេ ។ ដោយ​លោក មានប្រសាសន៍ថា ក្រុមការងារ​មន្ទីរ បរិស្ថាន មន្ទីរ​ធនធានទឹក និង​គណៈ​ក​ម្មា​ធិ ការ​ជាតិ​ទន្លេមេគង្គ​នឹង​ចេញដំណើរ​ទៅ ប្រទេស​ឡាវ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ ដែលនាំឱ្យ​ទឹកទន្លេ​មេគង្គ​ល្អក់​បែបនេះ ។​
​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ស្ទឹងត្រែង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​រក ត្រី​ពុំបាន​បរិភោគ​ដូច​ឆ្នាំមុនៗ​ដោយសារ​ទឹកទន្លេ​មេគង្គ​មាន​សភាព​ល្អក់ ខុសពី​ធម្មតា​មិនដឹង​មូលហេតុ ដែលជា​ហេតុ បណ្ដាលឱ្យ​មច្ឆជាតិ​វិនាស​បាត់បង់ ។​
​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ស្ទឹងត្រែង ទាំងមូល​បាន​និយាយ​ដូចៗ​គ្នា​ថា ឆ្នាំនេះ​ខុស ពី​ឆ្នាំមុនៗ​មិនដឹងថា​មាន​មូលហេតុ​អ្វីខ្លះ​ទេ​បានជា​ទឹកទន្លេ​ល្អក់​ខុស ពី​ធម្មតា​ពួក គាត់​នេសាទ​ត្រី​ក៏​ពុំ​សូវ​បាន​ក្នុង​១​ថ្ងៃ​បាន ត្រី​បន្ដិចបន្ដួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង ឆ្នាំ​កន្លងទៅ​គឺ​ខុសគ្នា​ឆ្ងាយ​ត្រី​ប៉ា​សេ​អ៊ី​ក៏​សម្បូរ ។​
ដោយឡែក​ត្រី​ប៉ា​សេ​អ៊ី​ឆ្នាំនេះ​វិញ  គឺ​ស្ទើរតែ​ដាច់​ពូជ​តែម្ដង​នេសាទ​លែង​សូវ​បាន ។ បច្ចុប្បន្ននេះ​ត្រី​ប៉ា​សេ​អ៊ី​ដែល មាន​ទម្ងន់​ចាប់​១​គីឡូក្រាម​ឡើងទៅ មានតម្លៃ​ជាង​៥០​ដុល្លារ​លក់​នៅ​ផ្សារ​ខេត្ដ​ស្ទឹងត្រែង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya