ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ចរចា​រឿង​ម៉ូតូ​បុក​ម៉ូតូ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត មក​បុក របួស​៣​នាក់​ ​

ចរចា​រឿង​ម៉ូតូ​បុក​ម៉ូតូ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត មក​បុក របួស​៣​នាក់​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០១៤ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​លេខ​១៤៣  ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មករា ។​
​មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុម​ន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ជិះ​ម៉ូតូ​ល្បាត​ពី​៣​ទៅ​៤​គ្រឿង តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​គ្រឿង​យ៉ាង​លឿន ម៉ាក​ឌ្រី​ម សេ​១១០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1BG-0138 តាម​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏បាន​បុក​ម៉ូតូ​កងរាជអាវុធហត្ថ​ពេញទំហឹង ។ ប៉ុន្តែ​ខណៈដែល​ភាគី​ទាំង​២​កំពុង​ចរចា​គ្នា ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-5094 មក​បុក​ទាំង​កម្រោល បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា ចំណែក​យុវជន​ទាំង​២​នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ  រីឯ​មន្ត្រី កងរាជអាវុធហត្ថរ​បួស​ស្រាល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya