ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក

ភ្នំពេញ ៖ ក្នុងហេតុការបាក់អគារកំពស់៧ជាន់នៅខេត្ត ព្រះសីហនុ ដែលធ្វើអោយប្រជាជន ជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ ព្រះមហាក្សត្រនិងសម្តេចម៉ែជាទីគោរពសក្ការះនិងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋា ភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួលទឹកប្រាក់គិតជាដុល្លាចំនួន2,198,400ដុល្លាអាមេរិក។

ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៊ឺនដុល្លា សម្រាប់២៤នាក់ឯ២នាក់ទៀត    ដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ានជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការ ជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លា។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លា។
ថវិកានៅសល់1,898,400ដុល្លាត្រូវបែងចែកស្មើរៗគ្នាសម្រាប់អ្នកស្លាប់ចំនួន
២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន67,800ដុល្លានេះមិនគិតពីថវិការាជ
រដ្ឋាភិបាល១ម៉ឺនដុល្លាដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ
នៃថ្ងៃកើតហេតុផងទេ។

លោកសេង ទៀង នាយករងខុទ្ទកាល័យរបស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារ សពតាមរយះធនាគារ ដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព។
ខ្ញុំសូមអរគុណ ចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិការសម្រាប់ជន
រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួសដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី
អាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។
សូមអរគុណផងដែរដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុង
កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya